ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ពាក់ព័ន្ធ​ករណីនាំនារី​ក្មេងៗ អនីតិជនឱ្យ​ភ្ញៀវ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​

ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ពាក់ព័ន្ធ​ករណីនាំនារី​ក្មេងៗ អនីតិជនឱ្យ​ភ្ញៀវ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​

ភ្នំពេញ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារ​អនីតិជន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋានចុះបង្ក្រាប ជាក់ស្ដែង​ករណី​ប្រព្រឹត្តិ​អំពើ​សញ្ចរកម្ម​មាន​ស្ថាន​ទម្ងន់​ទោស (​នាំ​នារី​ក្មេងៗ ឱ្យ​រួមភេទ​ជាមួយ​ភ្ញៀវ នៅ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​) ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ម្នាក់ និង នារី​រងគ្រោះ​ចំនួន ០៧​នាក់ ក្នុងនោះ ​មាន​អនីតិជន​ចំនួន​០៥​នាក់​។​

​ប្រតិបត្តិការ​នេះ​ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ដោយ​លោកឧត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់​ស្ត្រី​សង្ស័យ​ជា​អ្នកគ្រប់គ្រង​ម្នាក់​ និង​នារី​រងគ្រោះ ក្មេងៗ​ចំនួន​៧​នាក់ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ចំណុច​ភោជនីយ​ដ្ឋា​ន​តា​ឪ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច ​បានឱ្យដឹង​ថា មេខ្យល់ឈ្មោះ ឆ​យ ចន្ថា អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​នារី​រងគ្រោះ​ចំនួន​០៣​នាក់ ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និងនារី​ជនរងគ្រោះ ចំនួន​០៤​នាក់ បន្ថែមទៀត ឃាត់ខ្លួន​នៅ ចំណុច​ផ្ទះសំណាក់ ហេង​មហាសាល ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​យោងតាម​នារី​រងគ្រោះ​បានអោយដឹងថា ភោជនីយ៍ដ្ឋាន តា​ឪ ចាប់ផ្ដើម​បើក​ដំណើរការ​ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៩​យប់ ដោយមាន​នារីៗ​ក្មេង​ជាច្រើន​នៅ បំរើ​ភ្ញៀវ​នៅ​ហាង ចំពោះ​ភ្ញៀវ ដែល​ចូល​មក​ហាង ពេល​ត្រូវការ​នារី​ក្មេងៗ មក​អង្គុយ​កំដរ​និង​ទៅ​រួមភេទ​នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ ឆ​យ ចន្ថា អាច​ធ្វើ​ការទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ បាន​នាំ​មកអោយ​ភ្ញៀវ​មើល​ និង​សម្រាប់​រួមភេទ ដោយ​ក្មេងៗ​នារី មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ១៦​ឆ្នាំ ឡើងទៅ ដោយ​ក្នុងតម្លៃ​ការ​រួមភេទ​ក្នុង​១​ដង ចាប់ពី​១០០$ ​ដល់​១៥០$ ចំពោះ​លុយ​បាន​មក គឺ​ត្រូវ​អោយ​ទៅ​មេខ្យល់​ចំនួន​១៥$​ទៅ​២០$ បន្ថែមទៀត​នោះ មេខ្យល់​បាន​សុំ​លុយ​ធីប​ពី ភ្ញៀវ​ចំនួន​ពី ២០$​ទៅ​៥០$ ជា​កម្រៃជើងសារ​ដែល​ខ្លួន​បាន​នាំ​នារី មកអោយ​រួមភេទ​ជាមួយ​ភ្ញៀវ​ផងដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ បា​ន​ឃាត់​ស្ត្រី​សង្ស័យ​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សាកសួរ និង កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ធ្វើការ​អប់រំ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |