ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

កូន​ស្វា​កន្ទុយ​ស​ ដែល​ជា​សត្វ​កម្រ​បំផុត​នៅក្នុង​ពិភពលោក​ ត្រូវ​ពលរដ្ឋ​ប្រគល់​ជូន​មន្ត្រី​អភិរក្ស​

កូន​ស្វា​កន្ទុយ​ស​ ដែល​ជា​សត្វ​កម្រ​បំផុត​នៅក្នុង​ពិភពលោក​ ត្រូវ​ពលរដ្ឋ​ប្រគល់​ជូន​មន្ត្រី​អភិរក្ស​

មណ្ឌលគិរី ​៖ កូន​ស្វា​កន្ទុយ​ស​ឈ្មោល​មួយ​ក្បាល​ ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ ត្រូវបាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ជូន​ដល់​ក្រសួងបរិស្ថាន​ ដើម្បី​បន្ត​ការពារ​ និង​អភិរក្ស​។ ស្វា​កន្ទុយ​ស​នេះ ​ជា​អំបូរ​ស្វា ​ដែល​ប្រឈម​និង​បាត់បង់​លើ​ពិភពលោក ​ដែល​សូម្បីតែ​ប្រទេស​កម្ពុជា​ ក៏​មិន​មាន​ស្វា​ប្រភេទ​នេះ​ច្រើន​ដែរ​។​

លោក តេត សារ៉េត ជា​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​ស្វា​ដ៏​កម្រ​នេះ​ជូន​មន្ត្រី​ជំនាញ ​បានឱ្យដឹងថា ​កូន​ស្វា​កន្ទុយ​ស​នេះ ​គឺ​ក្មេងឃ្វាលគោ​នៅ​ខេត្តមណ្ឌលគិរី​ បាន​ឲ្យ​វា​មក​លោក​ ដែល​ទំនង​មេ​របស់​វា​ត្រូវ​ព្រាន​សម្លាប់​បាត់​ទៅហើយ​។​ នៅពេល​យក​កូន​ស្វា​នេះ​ មក​ដំបូង ​លោក​បាន​ចិញ្ចើម​មើលថែ​វា​យ៉ាង​យកចិត្តទុកដាក់ ​ដោយ​ត្រូវ​បញ្ចុក​ទឹកដោះគោ​ និង​ស្លៀក ខោ​ទឹកនោម​ឲ្យ​ដូច​កូន​មនុស្ស​អញ្ចឹង ក្រោយ​ពិនិត្យ​ឃើញថា ​កូន​ស្វា​មាន​សុខ​ភាពល្អ​ហើយ ​រឹង​ដៃ​រឹង​ជើង​លោក​សម្រេច​ប្រគល់​វា​ជូនទៅ​មន្ត្រី​ជំនាញ ​ដើម្បី​អភិរក្ស​សត្វ​ដ៏​កម្រ​នេះ​ឲ្យ​គង់វង្ស​យូរអង្វែង​ទៀត​។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែល​បាន​ទទួល​កូន​ស្វា​ កន្ទុយ​ស​នេះ​ដោយផ្ទាល់ ​ពី​ពលរដ្ឋ​អំឡុង​បំពេញបេសកកម្ម​នៅ​លើ​ទឹកដី​ខេត្តមណ្ឌលគិរី​ នៅ​ថ្ងៃទី​២៨ ខែមករា បាន​ថ្លែង​អំណរ​គុណ​ដល់​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ប្រគល់​កូន​សត្វ​ស្វា​កន្ទុយ​ស​នេះ​ និង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​កំពុង​លួចលាក់​ចិញ្ចឹម​សត្វព្រៃ​ប្រភេទ​កម្រ​នៅតាម​ផ្ទះ​ប្រគល់​ជូន​ដល់​ក្រុម​អ្នក​អភិរក្ស ព្រោះ​សត្វព្រៃ​ត្រូវតែ​រស់នៅ​ក្នុងព្រៃ ​ហើយ​ការ​យក​សត្វព្រៃ​កម្រ​មក​ចិញ្ចឹម​គឺ​ខុសច្បាប់​។ ឯកឧត្តម​ បាន​ថ្លែងថា កូន​ស្វា​កន្ទុយ​ស​ ឈ្មោល​មួយ​ក្បាល ​ដែល​មាន​អាយុប្រមាណ​២​ខែ​នេះ​ នឹងត្រូវ​ថែរក្សា​ការពារ​និង​ចិញ្ចឹម​ដោយ​ក្រុម​អភិរក្ស ​ដើម្បីឱ្យ​សត្វ​ស្វា​មួយ​ក្បាល​នេះ​មាន​សុខ​ភាពល្អ ​ចេះ​គ្រប់គ្រង​ខ្លួនឯង ​មុន ​នឹង​យក​ទៅ​ព្រលែង​ចូលក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

បើតាម​ឯកឧត្តម នេត្រ ភក្ត្រា នៅ​ឆ្នាំ​២០២០ កូន​ស្វា​កន្ទុយ​ស​ចំនួន ២ ​ក្បាល​ត្រូវ​បាន​ពលរដ្ឋ​ប្រគល់ជូន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​ខេត្តមណ្ឌលគិរី​ និង​បាន​កំពុង​ថែរក្សា​ដោយ​ក្រុម​អ្នក​អភិរក្ស​។ ឯកឧត្តម​ បាន​សង្កត់ធ្ងន់ថា ​សូម​ពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​នៅតែ​យាយី​សត្វព្រៃ ត្រូវ​បញ្ឈប់​សកម្មភាព​ចាប់​សត្វព្រៃ ​បរបាញ់​សត្វ ​និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និ​ង​បញ្ឈ ប់​ការ​យក​សត្វ​កម្រ​មក​ចិញ្ចឹម បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈមមុខ​ច្បាប់​។ ឯកឧត្តម​ បាន​ថ្លែងឱ្យដឹងថា​ តាម​ការសិក្សា​របស់​ម​ន្ត្រី​ជំនាញ​ផ្នែក​សត្វព្រៃ ​សត្វ​ស្វា​កន្ទុយ​ស ​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក​។​

​មិនមាន​របាយការណ៍​ពី​ចំនួន​ស្វា​កន្ទុយ​ស​សរុប​នៅ​លើ​ពិភពលោក​ទេ ប៉ុន្តែ​​នៅ​សល់​​មិនច្រើន​នោះឡើយ​។ តាម​ទិន្នន័យ​ស្វា​កន្ទុយ​ស​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជាង​២​ម៉ឺន​ក្បាល ហើយ​វត្តមាន​របស់​សត្វ​កន្ទុយ​ស​នេះ​ច្រើនជាងគេ ​គឺ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី​ ដែល​តាម​ការសិក្សា​មាន​ចំនួន​៦.៧៥៦​ក្រុម ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |