ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋបាលលោក ចូ បៃដិន ចង់ឲ្យមានការស៊ើបអង្កេតដ៏រឹងមាំ និងច្បាស់លាស់ អំពីប្រភពដើមនៃវីរុស ដែលបង្កជាជំងឺរាតត្បាតសកល

រដ្ឋបាលលោក ចូ បៃដិន ចង់ឲ្យមានការស៊ើបអង្កេតដ៏រឹងមាំ និងច្បាស់លាស់ អំពីប្រភពដើមនៃវីរុស ដែលបង្កជាជំងឺរាតត្បាតសកល

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន ចង់ឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិមួយដ៏រឹងមាំ និងច្បាស់លាស់ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន។ នេះបើតាមការថ្លែងពីអ្នកនាំពាក្យសេតវិមាន ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនាថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់ទៀតថា ជាការពិតណាស់ ពួកគេត្រូវតែស្វែងរកការពិតពីប្រភពដើមនៃវីរុសកូរ៉ូណា និងការឆ្លងរាតត្បាតរបស់វា នៅទូទាំងសកលលោក។ លោកស្រី Psaki ក៏បានបង្ហាញពីក្ដីព្រួយបារម្ភផងដែរ ចំពោះព័ត៌មានដែលបង្កឱ្យមានការយល់ច្រឡំ ពីប្រភពមួយចំនួននៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថា បច្ចុប្បន្នវីរុសកូរ៉ូណា COVID-19 បានផ្ដាច់ជីវិតមនុស្សច្រើនជាង ២លាននាក់ ក្នុងចំណោមករណីឆ្លងទាំងជាង ១០០លាននាក់នៅទូទាំងពិភពលោក ព្រមទាំងបានបង្កការខូចខាតយ៉ាងដំណំ ដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីវាផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ២០១៩។ អ្នកជំនាញមួយក្រុមនៃ អង្គការសុខភាពពិភពលោក WHO បានធ្វើដំណើរទៅដល់ទីក្រុងវូហាន កាលពីដើមខែកុម្ភៈនេះ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសដ៏កាចសាហាវនេះ។

ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របដូចគ្នាថា វីរុសកូរ៉ូណា (COVID-19) មានប្រភពដើមចេញពីសត្វ ជាពិសេសគឺផ្សារលក់សត្វព្រៃ និងគ្រឿងសមុទ្រនៅក្នុងទីក្រុងវូហានតែម្ដង។ ប៉ុន្តែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតែបានចោទចិនដោយគ្មានភស្តុតាងថា វីរុសនេះគឺមានប្រភពចេញពីមន្ទីរពិសោធន៍ចិន ខណៈចិនវិញបានច្រានចោលទាំងស្រុង នូវការលើកឡើងរបស់លោក ដូណាល់ ត្រាំ ហើយចាត់ទុកការចោទប្រកាន់នេះ គឺជាការកេងចំណេញនយោបាយ នៅមុនបោះឆ្នោតកាលពីឆ្នាំ២០២០៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |