ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អភិបាលរាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវតែមានវិធានការឱ្យបានតឹងរឹងបំផុត ចំពោះម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃបំពងសំឡេងខ្លាំងរំខានដល់អ្នកដទៃ ដោយប្រើ ឧបករណ៍វាស់សំឡេង

អភិបាលរាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវតែមានវិធានការឱ្យបានតឹងរឹងបំផុត ចំពោះម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃបំពងសំឡេងខ្លាំងរំខានដល់អ្នកដទៃ ដោយប្រើ ឧបករណ៍វាស់សំឡេង

ភ្នំពេញ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​វ​ឱ្យ​តឹង​រឹង​បំផុត ចំពោះ​យានយន្ត​ដែល​បំពាក់​ស៊ី​ម៉ាំង​ខ្លាំង​រំខាន​ទៅដល់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​ក្រសួងមហាផ្ទៃ​ បានចេញ​សេចក្តីណែនាំ​មួយ​ជុំវិញ​បញ្ហា​នេះ ដើម្បីឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មិនមាន​ការលើកលែង​។​

 

​​ការណែនាំ​បែបនេះ​របស់ ឯកឧត្ដម ឃួ​ង​ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​វត្តមាន​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ផងដែរ​។​

ឯកឧត្ដម ឃួ​ង ស្រេង បាន​លើកឡើងថា ការងារ​នេះ អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ ឬ​រថយន្ត​នោះទេ ពោល គឺ​ឱ្យតែ​មាន​សំឡេង​រំខាន​ខុសពី​ធម្មតា​គឺ​ត្រូវតែ​ឃាត់ទុក ណែនាំ​អប់រំ និង​ឱ្យ​ដោះដូរ​មកជា​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ ទើប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​បាន ហើយ​ដើម្បី​អនុវត្ត​ការងារ​នេះ​ឱ្យបាន​ជោគជ័យ អាជ្ញាធរ​ខណ្ឌ​១៤ ត្រូវបាន​បំពាក់​ឧបករណ៍​វាស់​សំឡេង ​ក្នុង​ ១​ខណ្ឌ​២​ទៅ​ ៣​គ្រឿង ដើម្បីឱ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​មានលទ្ធភាព​ក្នុង​ការឃាត់ វាស់​សំឡេង​យានយន្ត​ទាំងនោះ​។​

លោក សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ​បាន​លើកឡើង​ផងដែរ​ថា អនុវត្ត​ទៅតាម​ការណែនាំ​នៃ​វិធាន​ការឃាត់​យានយន្ត​ពាក់​ស៊ី​ម៉ាំង​នេះ ក្នុងការ​អនុវត្ត​លើកទីមួយ នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់​យានយន្ត​បាន​ចំនួន​៦០​គ្រឿង និង​បានធ្វើ​បច្ចុប្បន្នភាព​បាន​ចំនួន​ ៤០​គ្រឿង ដោយបាន​អប់រំ​ឱ្យ​ប្ដូរ​ស៊ី​ម៉ាំង​មកជា​ធម្មតា​វិញ ទើប​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន ហើយ​យានយន្ត​ដែល​បាន​ឃាត់ទុក​នោះ​ខ្លះ​មិនទាន់​អនុញ្ញាត​ឱ្យ​យក​ត្រឡប់​ទៅវិញ​អស់​នៅឡើយ​ទេ ដោយសារតែ​ម៉ូតូ​មួយចំនួន​មិនទាន់​ផ្លាស់ប្ដូរ​ស៊ី​ម៉ាំង​៕

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |