ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងជើងមិនខ្វល់ មិនពន្យល់ និងមិនបកស្រាយ ហើយទាំងនេះគឺជា ចម្លើយសម្រាប់អន្តរជាតិ

កូរ៉េខាងជើងមិនខ្វល់ មិនពន្យល់ និងមិនបកស្រាយ ហើយទាំងនេះគឺជា ចម្លើយសម្រាប់អន្តរជាតិ

(ប៊ូសាន)៖ ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ កូរ៉េខាងជើងបានឆ្លងកាត់ពីពាក្យចចាមអារ៉ាមដែលថា លោក គីម ជុងអ៊ុន បានស្លាប់រហូតដល់ក្លាយជាទៅជាការផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក ជាមួយកូរ៉េខាងត្បូងនៅតំបន់ព្រំដែន។ តែដូចទម្លាប់ចាស់ដែរ ប្រទេសឯកោមួយនេះមិនបានពន្យល់ពីហេតុផល ឬចេញ មុខបញ្ជាក់ថា មានរឿងអ្វីកើតឡើងឱ្យប្រាកដនោះទេ ដែលហាក់ដូចជាមួយរយៈមកនេះ ពួកគេកំពុងលេងសើច និងមិនខ្វល់ទាល់តែសោះ ពីអ្វីដែលពិភពលោកទាំងមូល កំពុងគិតមកលើខ្លួន។

* ព្រឹត្តិការណ៍ចម្លែកពីរ

ព្រឹត្តិការណ៍ចម្លែកពីរ បានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ នោះគឺការបាត់ខ្លួន ០៣សប្ដាហ៍របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រហូតដល់មានពាក្យចចាមអារ៉ាមខ្លះថា លោកបានស្លាប់បាត់ទៅហើយ និងខ្លះទៀតថាក្លាយជាមនុស្សរុក្ខជាតិជាដើម។

ចំណែកឯព្រឹត្តិការណ៍ចុងក្រោយបំផុត នោះគឺការបាញ់កាំភ្លើងដាក់គ្នាទៅវិញទៅមក រវាងទាហានកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅឯតំបន់ព្រំដែនគ្មានយោធានៃប្រទេសទាំងពីរ កាលពីថ្ងៃ អាទិត្យកន្លងទៅនេះ ហើយដែលព័ត៌មានជាច្រើនថា ការបាញ់តបតគ្នានេះ បានផ្ទុះឡើងដំបូងចេញពីខាងកូរ៉េខាងជើង។

បច្ចុប្បន្នពាក្យចចាមអារ៉ាមថា លោក គីម ស្លាប់ គឺត្រូវបានដោះស្រាយ ក្រោយលោកបង្ហាញខ្លួនឡើងវិញ ក្នុងពិធីកាត់ខែ្សបូរសម្ពោធរោងចក្រផលិតជី មួយកន្លែងស្ថិតនៅភាគខាងជើង រដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ក៏ប៉ុន្តែមួយថ្ងៃបន្ទាប់ គឺនៅថ្ងៃអាទិត្យកន្លងទៅនេះ ស្រាប់តែទាហានកូរ៉េខាងជើង បាញ់ប្រហារលើប៉ុស្តិ៍យាមព្រំដែនរបស់ទាហានកូរ៉េខាងត្បូង ដែលបានបើកការបាញ់តបតវិញភ្លាមៗ។ ទីក្រុងសេអ៊ូល បានទាមទារការពន្យល់ពីទីក្រុងព្យុងយ៉ាង។ ហេតុការណ៍បាញ់ប្រហារដាក់គ្នានេះ មិនបានបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

* ការមិនឆ្លើយ គឺជាចម្លើយ

កូរ៉េខាងជើងមិនបានពន្យល់អ្វីទាល់តែសោះ ទាំងការបាត់ខ្លួនរបស់លោក គីម ជុងអ៊ុន និងការបាញ់ប្រហារដាក់គ្នាជាមួយទាហានកូរ៉េខាងត្បូង។ វាហាក់ដូចជាពួកគេ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ហើយក៏មិនបានសម្ដែងការព្រួយបារម្ភ ចំពោះអ្វីដែលបានកើតឡើងនោះដែរ។ តែយ៉ាងណារឿងបែបនេះ គឺជាទម្លាប់របស់កូរ៉េខាងជើងទៅហើយ នោះគឺ «មិនឆ្លើយ គឺជាចម្លើយ»

កូរ៉េខាងជើងជាញឹកញាប់ មិនដែលពន្យល់ពីសកម្មភាពដែលខ្លួនកំពុង និងបានធ្វើឡើយ ហើយនៅពេលសកម្មភាពបង្ករឿង ដែលខ្លួនបានប្រព្រឹត្តជាកំហុសដ៏ធំ ដែលពិបាកនឹងធ្វើជាមិនដឹង កូរ៉េខាងជើងនឹងនិយាយកុហក បើទោះជាមានភស្តុតាងកណ្តាលវាលក៏ដោយ។ ជាឧទាហរណ៍ដូចជាហេតុការណ៍បាញ់ពន្លិច នាវាចម្បាំងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១០ និងការបំផ្ទុះគ្រាប់លើយន្ដហោះមួយគ្រឿង នៃក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង កាលពីឆ្នាំ១៩៨៧ គឺកូរ៉េខាងជើងធ្វើមិនដឹងមិនលឺអ្វីទាំងអស់។

* ហេតុអ្វីបានជាពិបាកធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង?

វិធីសាស្ត្រមិនឆ្លើយ គឺជាចម្លើយបានបង្ហាញថា តើហេតុអ្វីបានជាកូរ៉េខាងជើង ឯកោ, ហេតុអ្វីបានជាពិបាកធ្វើទំនាក់ទំនង ជាមួយកូរ៉េខាងជើង។ មេដឹកនាំប្រទេសមួយនេះ មិនដែលខ្វល់ ឬក៏ឈឺក្បាលចំពោះអ្វី ដែលគេគ្រប់គ្នាកំពុងគិតនោះទេ។ លើសពីនេះទៅទៀត រឿងដែលធ្វើឱ្យគេពិបាកធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង នោះគឺប្រទេសមួយនេះដឹកនាំដោយរបបគ្រួសារផ្ដាច់ការ មិនមែនជារបបកុម្មុយនិស្ដឡើយ។

មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រទេសក្បែរខាងដូចជា ជប៉ុន និងកូរ៉េខាងត្បូង ព្រួយបារម្ភនោះគឺ កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ តែមិនដែលខ្វល់ឡើយពីច្បាប់អន្តរជាតិ ឬក៏សីលធម៌ជាសកលអ្វីនោះទេ។ អ្វីដែលពួកគេខ្វល់គឺធ្វើយ៉ាងណាឱ្យតែកូរ៉េខាងជើង ត្រូវស្ថិតនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូល គីម តែប៉ុណ្ណោះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |