ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក ថុងលូន ស៊ីសូលីត ដែលជាប់ឆ្នោតជាអគ្គលេខាធិការ គណបក្សប្រជាជនបដិវត្តន៍ឡាវ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក ថុងលូន ស៊ីសូលីត ដែលជាប់ឆ្នោតជាអគ្គលេខាធិការ គណបក្សប្រជាជនបដិវត្តន៍ឡាវ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២១នេះ បានផ្ញើសារសម្ដែងការអបអរសាទរជូន លោក ថុងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងមហាសន្និបាតជាតិលើកទី១១ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីពេលថ្មីៗនេះ។

ក្នុងសារលិខិត សម្ដេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានទទួលដំណឹងថា ឯកឧត្តមបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងមហាសន្និបាតជាតិលើកទី ១១ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ។ ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមក្នុងឱកាសដ៏ឧឡារឹកនេះ»

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការបោះឆ្នោតជ្រើសរើស លោក ថុងលូន ស៊ីសូលីត ឲ្យទទួលតំណែងកំពូលនេះ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីទំនុកចិត្តដ៏មុតមាំរបស់គណបក្សប្រជាជនបដិវត្តឡាវ និងប្រជាជនឡាវ ទៅលើសមត្ថភាព និងមគ្គុភាពដ៏ឈ្លាសវៃរបស់លោក ក្នុងការដឹកនាំការអភិវឌ្ឍន៍ជាតិ ដើម្បីឱ្យប្រជាជនឡាវ អាចមានជីវភាពរស់នៅដោយរីរាយក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង។

សម្ដេចជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសច្ចភាព ទស្សនវិស័យវែងឆ្ងាយ និងទូលំទូលាយ របស់លោក ថុងលូន ស៊ីសូលីត គណបក្សប្រជាជនបដិវត្តឡាវនឹងទទួលបានការជឿទុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជន ហើយទទួលបានជោគជ័យកានតែធំក្នុងការអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តដោយមហាសន្និបាតជាតិលើកទី ១១ ។

សម្ដេចក៏មានទំនុកចិត្តផងដែរថា ចំណងមិត្តភាពប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជារវាងប្រជាជនយើងទាំងពីរនឹងកាន់តែរឹងមាំឡើង ពេលអនាគតដ៏យូរអង្វែង។

សម្តេចបានជូនពរឱ្យលោកថុងលូន ស៊ីសូលីត ទទួលបានជោគជ័យដ៏ធំធេងក្នុងភារកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម ដើម្បីធានាបាននូវសុភមង្គល និងសុខុមាលភាពរបស់ប្រជាជនឡាវ៕

ខាងក្រោមនេះជាសារលិខិតសម្ដេចតេជោ ហ៊ុន សែន៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |