ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

រាជរដ្ឋាភិបាល សម្រេចកាត់យកដីបឹងតាមោក ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ

រាជរដ្ឋាភិបាល សម្រេចកាត់យកដីបឹងតាមោក ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់យកដីបឹងតាមោកចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។ ការសម្រេចនេះបានធ្វើឡើងដោយអនុក្រឹត្យមួយ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ក្នុងអនុក្រឹត្យ ដែលទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចនិរាករណ៍អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក។

សូមបញ្ជាក់ថា អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជាអនុក្រឹត្យស្តីពីការសម្រេចកាត់ផ្ទៃដីបឹងតាមោក ២០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទៅជាកម្មសិទ្ធិជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។

ការកាត់ដីនេះ ដើម្បីដោះដូរនឹងការសាងសង់អគារទីបញ្ជាការស្រាលកម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីជិត ១.៦ពាន់ម៉ែត្រក្រឡា របស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តែនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានសម្រេចជាថ្មី ដោយលុបចោលទាំងលិខិតស្តីពីការកាត់ដីបឹងតាមោកទៅឱ្យលោក លន់ ហាក់ និងលោកស្រី ឈុន ចាន់ធី និងលិខិតស្តីពីការរៀបចំសាងសង់អគារទីបញ្ជាការស្រាលផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ក៏បានសម្រេចកាត់យកដីបឹងតាមោកប្រមាណ ៣០ហិកតាមករក្សាទុកវិញផងដែរ។ ដី ៣០ហិកតានេះ ប្រើសម្រាប់សាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្ម ភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ការសម្រេចដកហូតនេះ ក៏ពាក់ព័ន្ធនឹងការដោះដូរដីទីតាំងក្រសួង និងស្ថាប័នទាំងនេះជាមួយនឹងក្រុមហ៊ុនឯកជនផងដែរ គឺក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |