ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចព្រះទ័យ ដាក់ប្រទេសទាំងមូលចូលក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់កូវីដ-១៩

ព្រះមហាក្សត្រម៉ាឡេស៊ីសម្រេចព្រះទ័យ ដាក់ប្រទេសទាំងមូលចូលក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់កូវីដ-១៩

(គូឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Al-Sultan Abdullah) នៅថ្ងៃអង្គារនេះបានសម្រេចព្រះទ័យដាក់ប្រទេសម៉ាឡេស៊ី ទាំងមូលចូលក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញពីព្រះបរមរាជវាំងម៉ាឡេស៊ីបានឱ្យដឹងទៀតថា ការប្រទេសដាក់ក្នុងគ្រាអាសន្ននេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឬក៏អាច លឿនជាងនេះអាស្រ័យទៅលើស្ថានភាព COVID-19។ ព្រះមហាក្សត្រម៉ាឡេស៊ី បានអនុញ្ញាតឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដែលមានសមាសភាពនៃមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សប្រឆាំង រួមទាំងអ្នកជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19។ បន្ថែមពីលើនេះ ព្រះអង្គក៏បានស្នើឱ្យប្រជាជនម៉ាឡេស៊ី រក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ផងដែរ កំឡុងការអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ។

គួរបញ្ជាក់ថា ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ី កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសដាក់ចេញចាត់វិធានការរឹតបន្តឹងលើការធ្វើដំណើរ ចាប់ពីថ្ងៃពុធ ទី១៣ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសអាស៊ានមួយនេះ។ បើតាមគេហទំព័រ worldometers ម៉ាឡេស៊ីបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុប ១៣៨,២២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥៥៥នាក់ និងជាសះស្បើយឡើងវិញ ១០៩,១១៥នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |