ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មេដឹកនាំនិកាយស៊ីអ៉ីតនៅអ៉ីរ៉ាក់ ចេញមុខព្រមានអាមេរិក និងអ៊ឺរ៉ង់ថា កុំអូសអ៉ីរ៉ាក់ឲ្យធ្លាក់ចូល ក្នុងជម្លោះឲ្យសោះ

មេដឹកនាំនិកាយស៊ីអ៉ីតនៅអ៉ីរ៉ាក់ ចេញមុខព្រមានអាមេរិក និងអ៊ឺរ៉ង់ថា កុំអូសអ៉ីរ៉ាក់ឲ្យធ្លាក់ចូល ក្នុងជម្លោះឲ្យសោះ

(បាកដាដ)៖ បព្វជិតនិកាយ ស៊ីអ៊ីត (Shiite) ដ៏លេចធ្លោម្នាក់នៅប្រទេសអ៊ីរ៉ាក់ លោក ម៉ូកតាដា អាល់ ហ្សាដ (Moqtada al-Sadr) កាលពីពេលថ្មីៗនេះ បានចេញមុខព្រមានប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កុំឱ្យទាញប្រទេសអ៊ីរ៉ាក់ចូលទៅក្នុងជម្លោះរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០។

លោក al-Sadr បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា «អ៊ីរ៉ាក់បានក្លាយជាជនរងគ្រោះ នៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយក៏បានរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈវាជាសៃវៀនជម្លោះមួយរបស់ពួកគេ»

លោក al-Sadr បានបន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវឱ្យអ៊ីរ៉ង់ ទាញអ៊ីរ៉ាក់ចេញឱ្យឆ្ងាយពីជម្លោះរបស់ខ្លួន ហើយខ្ញុំសូមព្រមានសហរដ្ឋអាមេរិកថា គួរណាតែឈប់បន្តជម្លោះរបស់ខ្លួនទៀត… ព្រោះថាប្រទេសអ៊ីរ៉ាក់ និងប្រជាជានអ៊ីរ៉ាក់ មិនមែនជាភាគីនៅក្នុងជម្លោះនេះទេ»

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បានកើតមានភាពតានតឹងរវាងគ្នា ចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០មកម្ល៉េះ គឺនៅពេលដែលយន្តហោះគ្មានមនុស្សបើក (Drone ពិឃាដ) របស់សហរដ្ឋអាមេរិក បានវាយប្រហារក្បួនរថយន្តមួយ នៅឯព្រលានយន្តហោះទីក្រុងបាកដាដ (Baghdad) ប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មេបញ្ជាការកងម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ លោក កាសិម សូឡៃមេនី (Qassem Soleimani) និង នាយរងកងកម្លាំងទ័ពប៉ារ៉ាអ៊ីរ៉ាក់ ដែលមានឈ្មោះថា ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) គឺលោក អាប៊ូ អាល់ មូហាន់ឌីស (Abu Abudidi al-Muhandis)។

ពីរថ្ងៃបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក សភាអ៊ីរ៉ាក់បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលតម្រូវឱ្យរដ្ឋាភិបាលរបស់ខ្លួន បញ្ចប់វត្តមានរបស់កងកម្លាំងបរទេស នៅក្នុងប្រទេស៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |