ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កូរ៉េខាងជើងនៅតែអះអាងថា គ្មានករណីឆ្លងកូវីដ-១៩ សូម្បីតែមួយករណី

កូរ៉េខាងជើងនៅតែអះអាងថា គ្មានករណីឆ្លងកូវីដ-១៩ សូម្បីតែមួយករណី

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់តាមរយៈព័ត៌មាន ដែលទទួលបានពីកូរ៉េខាងជើងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសអាស៊ីបូព៌ាមួយនេះនៅតែ «គ្មានករណីឆ្លងជំងឺ COVID-19 សូម្បីតែមួយករណីឡើយ» គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២០ ខណៈមនុស្សសរុបជាង ៩,០០០នាក់រួចទៅហើយត្រូវបានធ្វើតេស្ត។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០។

គិតចាប់តាំងពីករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ផ្ទុះឡើងខ្លាំងក្លានៅទូទាំងពិភពលោក កូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ក្នុងនោះក៏មានការរាយការណ៍ថា ការធ្វើតេស្តចត្តាឡីស័កនៅកូរ៉េខាងជើង គឺមានរយៈពេលរហូតដល់ទៅ ៣០ថ្ងៃឯណោះ ខណៈនៅតាមបណ្តាប្រទេសនានាគឺត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មានពីកូរ៉េខាងជើង គិតត្រឹមថ្ងៃទី០៣ ខែធ្នូ ប្រទេសនេះបានធ្វើតេស្តរក COVID-19 លើមនុស្សសរុប ៩,៩៣៧នាក់ ស្របពេលដែលព្រំដែនគោក និងព្រំដែនទឹក បន្តស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានថ្លែងថា «វាគឺជារឿងដែលពិបាកជឿជាក់ខ្លាំងណាស់ថា កូរ៉េខាងជើងគ្មានករណីឆ្លង COVID-19 បើទោះបីជាប្រទេសនេះបានព្យាយាមគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ជំងឺនេះក៏ដោយ»។ ជាការឆ្លើយតប ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) ដែលត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់មួយរូប នៃគណបក្សពលកររបស់កូរ៉េខាងជើង នោះបានលើកឡើងថា «វាបានបង្ហាញឲ្យឃើញនូវពាក្យសម្តី មិនសមហេតុផល ត្រូវបានធ្វើឡើងដោយលោកស្រី (រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង) ដែលខ្វះការពិចារណា និងអាចរុញច្រានឲ្យទំនាក់ទំនងកូរ៉េទាំងពីរ កាន់តែយ៉ាងយ៉ឺនបន្ថែមទៀត។ យើងនឹងមិនបំភ្លេច ពាក្យសម្តីរបស់លោកស្រីជាដាច់ខាត ហើយលោកស្រីនឹងត្រូវតបស្នង យ៉ាងសក្តិសមវិញចំពោះរឿងនេះ»

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |