ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហរដ្ឋអាមេរិកកំពុងពិនិត្យ វ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស ដែលនៅមានបញ្ហា ជុំវិញលទ្ធផលធ្វើតេស្ត

សហរដ្ឋអាមេរិកកំពុងពិនិត្យ វ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស ដែលនៅមានបញ្ហា ជុំវិញលទ្ធផលធ្វើតេស្ត

(ឈីកាហ្គោ)៖ លោកវេជ្ជបណ្ឌិត ឡេរី ខូរ៉េយ (Larry Corey) ជាសហប្រធានបណ្ដាញការពារវ៉ាក់សាំង COVID-19 របស់សហរដ្ឋអាមេរិកបានរំពឹងថា ការសិក្សាទ្រង់ទ្រាយធំមួយរបស់សហរដ្ឋអាមេរិក នឹងកំណត់ថា តើបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពយ៉ាងដូចម្ដេច បន្ទាប់ពីលទ្ធផលបឋមនៃការធ្វើតេស្ដ ក្នុងដំណាក់កាលចុងក្រោយ ចេញផ្សាយដោយក្រុមហ៊ុនអង់គ្លេសមួយនេះ និងដៃគូសហការរបស់ខ្លួនគឺសាកលវិទ្យាល័យ Oxford បង្កឱ្យមានការងឿងឆ្ងល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០។

បើតាមលទ្ធផលបឋមនៃការធ្វើតេស្ដ ក្នុងដំណាក់កាលចុងក្រោយ ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ បេក្ខភាពវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពរហូតដល់ ៩០ភាគរយនៅពេលចាក់វ៉ាក់សាំងនេះ តែក្នុងកម្រិតតិចជាង ២ដូសទៅលើមនុស្ស ក៏ប៉ុន្តែវាបែរជាកម្រិតនៃប្រសិទ្ធភាព បែរជាធ្លាក់មកនៅត្រឹម ៦២ភាគរយវិញ នៅពេលចាក់វ៉ាក់សាំងក្នុងកម្រិត ២ដូសពេញ។

ជុំវិញបញ្ហាខាងលើនេះ ប្រធានទីប្រឹក្សាកម្មវិធីវ៉ាក់សាំងនៃរដ្ឋបាលលោក ដូណាល់ ត្រាំ គឺលោក ម៉ុនសេហ្វ ស្លាវី (Moncef Slaoui) បានបង្ហើបកាលពីសប្ដាហ៍មុនថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស និងនៅប្រេស៊ីល មិនទាន់គ្រប់គ្រាន់ដែលអាចធានាថា វ៉ាក់សាំងរបស់ពួកគេ នឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិកឡើយ។

បន្ថែមពីខាងលើនេះ លោក Larry Corey បានអះអាងថា ការសិក្សាទ្រង់ទ្រាយធំមួយ ដែលនឹងត្រូវធ្វើឡើងក្នុងសហរដ្ឋអាមេរិក នឹងកំណត់ថា តើបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពយ៉ាងដូចម្ដេច។

គួរបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca កំពុងពិចារណាឡើងវិញ ក្នុងការធ្វើតេស្ដជាសកលថ្មីមួយ ដោយផ្អែកលើការចាក់របបវ៉ាក់សាំងពាក់កណ្ដាលដូស។ តែជាធម្មតា វ៉ាក់សាំងនានារបស់សហរដ្ឋអាមេរិក (Pfizer និង Moderna) គឺគេត្រូវចាក់វ៉ាក់សាំង ២ដូស។ ដោយឡែកនៅពេលត្រូវបានសាកសួរថា តើក្នុងករណី AstraZeneca សម្រេចចិត្តធ្វើតេស្ដ ចាក់វ៉ាក់សាំងពាក់កណ្ដាលដូសនេះ នៅក្នុងសហរដ្ឋអាមេរិក នឹងមានការយល់ព្រមដែរឬទេ? លោក Corey មិនបាននិយាយអ្វីលម្អិតឡើយ ដោយគ្រាន់តែបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនជួយចេញថ្លៃ នៅក្នុងដំណើរការធ្វើតេស្ដនេះទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |