ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ក្រសួងសុខាភិបាល ស្នើឱ្យឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅរដ្ឋសភាល្ងាចនេះ

ក្រសួងសុខាភិបាល ស្នើឱ្យឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅរដ្ឋសភាល្ងាចនេះ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នឹងចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ទៅលើឥស្សរជន និងមន្ត្រីរាជការរដ្ឋសភាមួយចំនួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយដែលមានឈ្មោះនៅក្នុងបញ្ជីដែលទើបនឹងប្រកាសដោយរដ្ឋសភា។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាម លោកស្រី យក់ សម្បត្តិ, ឥស្សរជន និងមន្រ្តីរដ្ឋសភា ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ មានចំនួនទាំងអស់៣១នាក់។

សូមបញ្ជាក់ថា នៅថ្ងៃនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្ហាញបញ្ជីឈ្មោះឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ បញ្ជីឈ្មោះដែលត្រូវបង្ហាញជូនក្រសួងសុខាភិបាល ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលមានហានីភ័យមធ្យម ក្នុងការឆ្លងកូវីដ១៩ មានចំនួន ៣១រូប។ ចំណែកឯ មន្ត្រីដែលមានហានីភ័យទាប មានចំនួន ៣៥រូប។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងទៀតថា អ្នកដែលមានហានីភ័យមធ្យម មានតែចំនួន ៣១រូបទេ។ ដូច្នេះអ្នកដទៃដែលមានហានីភ័យទាប រដ្ឋសភាសុំការណែនាំ ពីក្រសួងសុខាភិបាល ថាគួរធ្វើយ៉ាងណា។ ជាការឆ្លើយតបលោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកដែលមានហានីភ័យទាប សូមតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមិនអនុញ្ញាតឲ្យមានការចល័តខ្លួនពីកន្លែងមួយទៅកន្លែង ដើម្បីជៀសវាងហានីភ័យ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |