ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សម្តេចតេជោ មានប្រសាសន៍ថា ចិនជាប្រទេសដឹកមុខក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយវិបត្តិបង្កដោយកូវីដ១៩

សម្តេចតេជោ មានប្រសាសន៍ថា ចិនជាប្រទេសដឹកមុខក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយវិបត្តិបង្កដោយកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា បច្ចេកវិទ្យាឌីជីថល ជាមធ្យោបាយដ៏សំខាន់ក្នុងដោះស្រាយវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន ដែលទាមទារឱ្យជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល។ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមើលឃើញថា ប្រទេសចិនជាអ្នកដឹកមុខមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថលនេះ។

សម្តចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់បែបនេះតាមរយៈសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ០២០នេះ។

ពិធីបើកពិព័រណ៍ចិន-អាស៊ាន ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ខណៈមេដឹកនាំអាស៊ានមួយចំនួន បានចូលរួមតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ ដែលធ្វើឡើងប្រធានបទ «កសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» នេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកលើសេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ដើម្បីដោះស្រាយវិបត្តិនេះ ទាមទារចាំបាច់កាន់តែខ្លាំង ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ។ ដោយម្ខាង ដើម្បីអាចឱ្យជីវិតសង្គមមានលទ្ធភាពសម្របទៅនឹងប្រក្រតីកម្មថ្មី (New Normal) និងចូលរួម ចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងម្ខាងទៀត ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា វិបត្តិនេះ ក៏បានរំលេចឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនរបស់ យើង ទៅបរិការណ៍ថ្មីនៃការរស់នៅ និងអនុវត្តការងារ ដោយបានជួយសម្រួល ដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសកល, ការតភ្ជាប់សកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ។ល។ ប្រាកដណាស់ថា ការពន្លឿនការអភិវឌ្ឍការតភ្ជាប់ឌីជីថលតំបន់ និងការប្រែក្លាយសង្គម-សេដ្ឋកិច្ចឱ្យទៅជាសង្គម-សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ នាពេលអនាគត»

ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថលនេះ សម្តេចតេជោ បានថ្លែងថា ប្រទេសចិន ជាប្រទេសមួយដែលដឹកមុខក្នុងការអភិវឌ្ឍ, វិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសកលលោក។ ក្នុងន័យនេះ ការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ នឹងក្លាយជាប្រធានបទមួយដ៏សំខាន់នាពេលអនាគត។

ក្នុងសុន្ទរកថាគន្លឹះក្នុងវេទិកាដ៏មានសារសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងចិន និងអាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងពីការអភិវឌ្ឍលើវិស័យឌីជីថល និងការកែលម្អនូវបរិយាកាសធុរកិច្ច និងវិនិយោគ។

សម្តេចតេជោ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល (Digital Government) ។ កម្ពុជានឹងដាក់ចេញនូវក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល នាពេលឆាប់ៗខាងមុខផងដែរ។

សម្តេចតេជោបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ រួមមាន៖ ១៖ ការដាក់ឱ្យអនុវត្តនូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ០៨ថ្ងៃប៉ុណ្ណោះ ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម, ២៖ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និង ៣៖ ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាដើម។

ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនេះ សម្តេចតេជោ បានឱ្យដឹងថា កម្ពុជានឹងដាក់ចេញច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញតាមរយៈការផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគលើឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គំកសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |