ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុនបើកជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ និងរាជធានីភ្នំពេញឡើងវិញ នៅដើមខែធ្

ជប៉ុនបើកជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ និងរាជធានីភ្នំពេញឡើងវិញ នៅដើមខែធ្

(ភ្នំពេញ)៖ បន្ទាប់ពីផ្អាកប្រតិបត្តិការហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងរាជធានីភ្នំពេញ មួយរយៈធំដោយសារវិបត្តិនៃជំងឺកូវីដ១៩, នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) របស់ជប៉ុនបានប្រកាសថា ខ្លួននឹងដំណើរការហោះហើរត្រង់រវាងទីក្រុងតូក្យូ និងរាជធានីភ្នំពេញ ឡើងវិញនៅដើមខែធ្នូ ឆ្នាំ២០២០។

ការសម្រេចហោះហើរឡើងវិញនេះ គឺជាដំណឹងល្អមួយ ដែលបង្ហាញពីការទុកចិត្តពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ក៏ដូចជាប្រជាជនជប៉ុន លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ យ៉ាងល្អប្រសើរ រហូតដល់អន្តរជាតិ វាយតម្លៃថាកម្ពុជាជាប្រទេសលេខ១ ក្នុងអាស៊ី និងលេខ៣ លើពិភពលោកលើការងារគ្រប់គ្រងបញ្ហាកូវីដ១៩ បានល្អប្រសើរ។

ដំណឹងនៃការហោះហើរឡើងវិញនេះ ត្រូវបានស្ថានទូតជប៉ុនប្រចាំកម្ពុជា បង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួនថា «នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងភ្នំពេញ នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១»

យ៉ាងណាមានការបារម្ភពីប្រតិ បត្តិការ ហោះហើរឡើងវិញរបស់ក្រុមហ៊ុនេះ ប្រសិនបើមិនអាចទ្រទ្រង់សុខភាពសេដ្ឋកិច្ចរបស់ខ្លួនបាន ក្រុមហ៊ុននេះប្រហែលជាអាចនឹងពិចារណាឡើងវិញ លើប្រតិបត្តិការហោះហើរនេះ។

ចំពោះដំណឹងការហោះហើរនេះ លោក ស៉ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងនូវការស្វាគមន៍ ចំពោះវិលត្រឡប់ហោះហើរត្រង់ឡើងវិញនេះ តែលោកបារម្ភថា វិធានការសុខាភិបាលជាសាកល អាចនៅតែជាបញ្ហាប្រឈមទៅនឹងប្រតិបត្តិការហោះហើរ ជាប្រក្រតីឡើងវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |