ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធនឹងកូវីដ១៩ មិនអាស្រ័យលើប្រទេសរីកចម្រើន ឬមានប្រព័ន្ធសុខាភិបាលខ្លាំងទេ សំខាន់លើការចាត់ចែង និងគ្រប់គ្រងសភាពការណ៍

សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធនឹងកូវីដ១៩ មិនអាស្រ័យលើប្រទេសរីកចម្រើន ឬមានប្រព័ន្ធសុខាភិបាលខ្លាំងទេ សំខាន់លើការចាត់ចែង និងគ្រប់គ្រងសភាពការណ៍

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនអាស្រ័យទៅលើប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ឬប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្លាំងក្លានោះទេ ប៉ុន្តែសំខាន់បំផុតលើការចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អ និងច្បាស់លាស់។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាបច្ចុប្បន្នត្រូវមើលឱ្យឃើញ មិនប្រាកដថា ប្រទេសដែលមានវិជ្ជាសាស្រ្តជឿនលឿន អាចទប់ស្កាត់បាននោះទេ ជាក់ស្តែងឥឡូវ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ វិស័យសុខាភិបាលរឹងមាំ ប៉ុន្តែការស្លាប់គរជើងគ្នារកកន្លែងកប់ស្ទើរតែមិនបាន ឆ្លងរាប់ម៉ឺននាក់ក្នុង១ថ្ងៃៗ ដូច្នេះភាសាដែលគេនិយាយថា សុខាភិបាលប្រទេសនេះទន់ខ្សោយ ប្រទេសនេះរឹងមាំមិនទាន់ប្រាកដទេ បញ្ហាប្រាកដគឺស្ថិតនៅត្រង់វិធីចាត់ចែង គ្រប់គ្រងសភាពការណ៍បានយ៉ាងដូចម្តេច»

សហរដ្ឋអាមេរិក ដែលអះអាងថាខ្លួនជាមហាអំណាចពិភពលោក មានករណីឆ្លង COVID-19 រហូតដល់ទៅ ១៧៥,០៤៧ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ប ៉ុណ្ណោះ ខណៈអ្នកជំងឺ ២,១៨៧នាក់ទៀត។ ករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ១២,៩៥៥,០០០ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦៥,៨៩១នាក់ និងជាសះស្បើយឡើងវិញចំនួន ៧,៦៣៦,៦៨៤នាក់។

ដោយឡែកប្រទេសជាច្រើននៅអឺរ៉ុប ក៏កំពុងតែរងគ្រោះដោយជំងឺកូវីដ១៩ កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួួយថ្ងៃផងដែរ។ ប្រទេសបារាំង ត្រូវបានរកឃើញកូវីដ១៩ ជាង២លានករណី និងស្លាប់ជាង៥ម៉ឺននាក់, ប្រទេសអេស្ប៉ាញ រកឃើញជាង១.៦លានករណី ស្លាប់ជាង៤ម៉ឺននាក់, អង់គ្លេសរកឃើញ១.៥លានករណី និងស្លាប់ជាង៥ម៉ឺននាក់, អ៉ីតាលីរកឃើញជាង១.៥លានករណី ស្លាប់ជាង៥ម៉ឺននាក់ និងអាល្លឺម៉ង់រកឃើញជិត១លានករណី និងស្លាប់ជាង១.៤ម៉ឺននាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បាន ពន្យល់ា ករណីរីករាលដាលច្រើនបែបនេះ ដោយសារតែមានការធ្វេសប្រហែសលើការចាត់ចែងរបស់រដ្ឋាភិបាល ហើុយប្រជាជននៃប្រទេសទាំងនោះមិនព្រមសហការ ដែលបានកើតឡើងនូវបញ្ហាកាន់តែធំ។ សម្តេចបានបន្តថា ប្រទេសនៅអឺរ៉ុបមួយចំនួន ប្រជាជនកំពុងធ្វើបាតុកម្មប្រឆាំងទៅនឹងការបិទប្រទេសបិទតំបន់ ដែលនាំមកនូវផលវិបាក សម្រាប់រដ្ឋាភិបាលប្រទេសទាំងនោះ ដោយសារតែប្រជាជនមិនព្រមស្តាប់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា សម្តេចមានមោទនភាពចំពោះប្រជាជនកម្ពុជា ដែលចេះការពារខ្លួន ហើយចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមក ដែលធ្វើឱ្យស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរឡើង និងមានអ្នកឆ្លងតិចបំផុត ខណៈដែលស្ទើរតែទាំងស្រុងត្រូវបានព្យាបាលជាសះស្បើយ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងការពារខ្លួន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានច្រានចោលចំពោះករណីដែលមានសាធារណជនមួយចំនួនលើកឡើងថា ពលរដ្ឋខ្មែរជាអំបូរខ្មែរអង្គរ ដែលមានឈាមក្រហម អាចប្រឆាំងនឹងកូវីដ១៩បាន និងអ្នកខ្លះទៀតថាមកពីអាកាសធាតុក្តៅ អាចសម្លាប់មេរោគកូវីដ១៩ បាន។

សម្តេចបានបញ្ជាក់ថា «មិនមែនមកពីយើងជាខ្មែរអង្គរដែលមានឈាមក្រហម អាចប្រឆាំងនឹងវីរុសកូវីដ១៩បាននោះទេ ឬក៏មកពីកត្តាធាតុអាកាស (អ្នកខ្លះអះអាងបែបនេះ) បានខ្ញុំបើកវង់ក្រចកបន្តិចថា អ្នកដែលអះអាងថា យើងជាឈាមជ័រខ្មែរអង្គរ ឈាមក្រហម អាចទប់ទល់ជាមួយកូវីដបាន អញ្ចឹងសូមស្ម័គ្រចិត្តទៅបម្រើអ្នកកើតជំងឺកូវីដទៅ ហើយមិនបាច់ការពារទេ ដើម្បីដឹងថាឆ្លង ឬមិនឆ្លង»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |