ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា ទទួលបានសិទ្ធិដឹកនាំការប្រកួតកីឡាគុនខ្មែរ ក្នុងស៊ីហ្គេមនៅវៀតណាម

កម្ពុជា ទទួលបានសិទ្ធិដឹកនាំការប្រកួតកីឡាគុនខ្មែរ ក្នុងស៊ីហ្គេមនៅវៀតណាម

(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រពីប្រទេសវៀតណាម ក្នុងនាមប្រធានប្ដូរវេននៃការប្រកួតកីឡាស៊ីហ្គេម និងបណ្ដាប្រទេសសមាជិកអាស៊ានផងនោះ កម្ពុជាបានទទួលសិទ្ធិក្នុងការដឹកនាំ និងរៀបចំការប្រកួតលើប្រភេទកីឡា «មួយ» ឬ «គុនខ្មែរ» ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២១ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាស៊ីហ្គេម តាម Video Conference កាលពីម្សិលមិញ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើបានបង្ហាញនូវសុទិដ្ឋិនិយមថា កីឡាគុនខ្មែរ គឺជាប្រភេទកីឡាសក្ដានុពលមួយ ក្នុងចំណោមប្រភេទកីឡាសក្ដានុពលជាច្រើនរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។ តែអ្វីដែលគួរឲ្យមានមោទនភាពនោះ គឺវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យកម្ពុជារៀបចំការប្រកួតលើប្រភេទកីឡាគុនខ្មែរ ដែលជាសញ្ញាណដ៏ល្អ សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរនេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «កម្ពុជាពិតជាមានមោទនភាព ដែលបានម្ចាស់ផ្ទះវៀតណាមទទួលស្គាល់ និងឯកភាពឲ្យរៀបចំការប្រកួតកីឡា «មួយ» ឬ «គុនខ្មែរ» នៅវៀតណាម គឺផ្តល់សិទ្ធិឲ្យសហព័ន្ធកីឡាគុនខ្មែររបស់យើង និងសហព័ន្ធគុនខ្មែរអាស៊ី ចូលរួមរៀបចំការប្រកួត។ ក្នុងនោះ ខ្ញុំបាទ ក្នុងនាមជាប្រធានកីឡាគុនខ្មែរអាស៊ី និងជាប្រធានគុនមួយអាស៊ី គឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំការប្រកួតនេះ»

លោកបានបន្ដថា «ការធ្វើស៊ីហ្គេមមុនៗ ប្រភេទកីឡាមួយហ្នឹង គឺគេឲ្យទៅមួយថៃ ជាអ្នកគ្រប់គ្រងរៀបចំការប្រកួត តែឥឡូវនេះយើងបានតវ៉ាឈ្នះ នៅលើការងារនេះថា គុនខ្មែរយើង ត្រូវតែជាអ្នកដឹកនាំការប្រកួតនេះ ទើបស្របទៅនឹងធម្មនុញ្ញស៊ីហ្គេម។ ចឹងម្ចាស់ផ្ទះវៀតណាម ក្នុងនាមជាប្រធានស៊ីហ្គេម បានសម្រេចឲ្យយើងធ្វើការដឹកនាំការប្រកួត។ នេះគឺជាផ្លូវមួយ ដែលវែកឲ្យយើងងាយស្រួលក្នុងការជំរុញកីឡាគុនខ្មែររបស់យើងឲ្យឈានទៅរកឧត្តមភាពខ្លាំងក្លាក្នុងពេលប្រកួត»។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបានសង្កត់ធ្ងន់ថា «នេះគឺជាសញ្ញាណដ៏ល្អ សម្រប់កម្ពុជាយើងក្នុងការចួលរួមប្រកួតគុនខ្មែរ នៅវៀតណាម ដោយកម្ពុជាយើង ដោយខ្ញុំបាទផ្ទាល់ គឺជាប្រធានរៀបចំការប្រកួតនេះ នៅឯវៀតណាមតែម្ដង។ នេះគឺជាដំណឹងល្អមួយ ដែលយើងមានមោទនភាពទាំងអស់គ្នា ដែលគេទទួលស្គាល់យើង និងឲ្យយើងធ្វើជាអ្នកដឹកនាំការប្រកួតលើប្រភេទកីឡានេះ (គុនខ្មែរ)…»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងប្រកួតរយៈពេល ១២ថ្ងៃ នៅរាជធានីហាណូយ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ ចំពោះប្រភេទកីឡាដាក់ឲ្យប្រកួតមកទល់ពេលនេះ នៅមិនទាន់សម្រេច ១០០% នោះទេ បន្ទាប់ពីមានបណ្ដាប្រទេសសមាជិកអាស៊ានស្នើសុំដាក់បញ្ចូលប្រភេទកីឡាមានសក្ដានុពល តាមប្រទេសនីមួយៗមួយចំនួនទៀត ក្នុងនោះក៏មានកម្ពុជាដែរ ខណៈម្ចាស់ផ្ទះវៀតណាមបានអះអាងថា នឹងប្រកាសផ្លូវការនាពេលឆាប់ៗខាងមុខ ពោលគឺមុនការប្រកួត ១ឆ្នាំ៕

Filed in: ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |