ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា នឹងទទួលការអនុញ្ញាតឲ្យចាក់ វ៉ាក់សាំងកូវីដ-១៩បន្ទាន់ នៅចុងខែវិច្ឆិកានេះ

ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា នឹងទទួលការអនុញ្ញាតឲ្យចាក់ វ៉ាក់សាំងកូវីដ-១៩បន្ទាន់ នៅចុងខែវិច្ឆិកានេះ

(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ក្រុមហ៊ុននេះជិតទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នោះហើយ បន្ទាប់ពីបញ្ជូនទិន្នន័យសរុបអំពីសុវត្ថិភាព ទៅឲ្យអាជ្ញាធរត្រួតពិនិត្យឱសថរបស់អាមេរិក តាមរយៈសំណើជាផ្លូវការរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនអភិវឌ្ឍឱសថដ៏ធំរបស់អាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសឲ្យដឹងថា លទ្ធផលបឋមពីការធ្វើតេស្តសាកល្បង ដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេប្រសិទ្ធភាពជាង ៩០ភាគរយឯណោះ។

ជុំវិញបញ្ហាខាងលើនេះ លោក អាល់ប៊ឺត បួលឡា (Albert Bourla) នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានថ្លែងប្រាប់សារព័ត៌មានវេជ្ជសាស្ត្រ ស្តេត (Stat) យ៉ាងដូច្នេះថា យើងនឹងដាក់ពាក្យស្នើសុំការអនុញ្ញាត ឲ្យមានការប្រើប្រាស់វ៉ាក់សាំងនេះក្នុងករណីបន្ទាន់ ហើយយើងនឹងប្រកាសដំណឹងល្អ ឲ្យបានឆាប់រហ័សបំផុត។

កន្លងមកក្រុមហ៊ុន Pfizer រំពឹងថា នឹងទាក់ទងជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីដាក់ពាក្យសុំការអនុញ្ញាត ឲ្យមានការប្រើប្រាស់វ៉ាក់សាំង ក្នុងករណីបន្ទាន់នៅកំឡុងសប្តាហ៍ទី ៣ នៃខែវិច្ឆិកានេះ។ FDA បានដាក់លក្ខខណ្ឌលើ ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ទាំងអស់តម្រូវឲ្យមានការតាមដាន ទិន្នន័យសុវត្ថិភាពយ៉ាងហោចណាស់ ២ខែ លើអ្នកស្ម័គ្របន្ទាប់ពីការចាក់លើកទី ២ និងក្រោយ ២៨ថ្ងៃបន្ទាប់ពីចាក់លើកទី ១ ដើម្បីធានាឲ្យប្រាកដជាក់ច្បាស់ថា «វ៉ាក់សាំងពិតជាសុវត្ថិភាព»

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយទៀតគឺ ម៉ូឌែលណា (Moderna) និងវិទ្យាស្ថានសុខភាពជាតិអាមេរិក ក៏បានប្រកាសពីលទ្ធផលបឋមស្រដៀងគ្នានេះដែរ ក្រោយការធ្វើតេស្តវ៉ាក់សាំង បានបង្ហាញប្រសិទ្ធភាពរហូតដល់ជិត ៩៥ភាគរយ។ ក្រុមហ៊ុន Moderna ក៏បានរំពឹងថា នឹងដាក់ពាក្យសុំការប្រើប្រាស់ជាបន្ទាន់ នៅត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា។

ជុំវិញបញ្ហានេះដែរ លោក ម៉ុនសេហ្វ ស្លាវី (Moncef Slaoui) ប្រធានប្រតិបត្ដិប្រតិបត្តិការ វ៉ាប ស្ពីដ (Warp Speed) សម្រាប់កម្មវិធីចាក់វ៉ាក់សាំងនៅអាមេរិក បានគូសបញ្ជាក់ថា លោករំពឹងថា នឹងមានការយល់ព្រមពី FDA នៅក្នុងខែធ្នូ។ ចាប់តាំងពីក្រុមហ៊ុនទាំងនោះ បានទទួលមូលនិធិពីរដ្ឋាភិបាល លោក Slaoui ជឿថាក្រុមហ៊ុន Pfizer និង Moderna នឹងមានសមត្ថភាពផលិតវ៉ាក់សាំង សម្រាប់ពលរដ្ឋអាមេកាំង ២០លាននាក់នៅត្រឹមខែធ្នូ ឆ្នាំ២០២០៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |