ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សាលាដំបូងភ្នំពេញបញ្ជូនសំណុំរឿង ឧត្តមសេនីយ៍ផ្កាយ ២ក្លែងក្លាយ ឈ្មោះ សេង សុភ័ក្ដ្រ ទៅជំនុំជំម្រះ

(ភ្នំពេញ)៖ ចៅក្រមជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ  នឹងបញ្ជូនសំណុំរឿង លើជនជាប់ចោទឈ្មោះ ឆាយ សុភ័ក្រ ហៅ សេង សុភ័ក្ដ្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ករណីគំរាមកំហែងថានឹងសម្លាប់ គំរាមកំហែងហែកកេរ្តិ៍ ,ឆបោក និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ ឆបោកប្រាក់ និងក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២)  នឹងបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក  ។ នេះបើយោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងរាជនីភ្នំពេញ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទខាងលើ ពាក់ព័ន្ធករណី គំរាមសម្លាប់ ក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២) កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងបានប្រើប្រាស់តួនាទីជា ឧត្តមសេនីយ៍ទោ (ផ្កាយ២)  ទៅបញ្ចុះបញ្ចូល ជនរងគ្រោះឲ្យបង់លុយក្នុងម្នាក់ៗ ជាង ១ម៉ឺនដុល្លារ ដើម្បីឲ្យជនជាប់ចោទរត់ការចូលធ្វើនគរបាលនៅក្រសួងមហាផ្ទៃ។

ក្នុងសំណុំរឿងនេះ ជនរងគ្រោះ និងសាធារណៈជន សង្ឃឹមយ៉ាងមុតមំាថា តុលាការនឹងអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់តឹងរឹងដើម្បីធានាឲ្យបាននូវភាពយុត្តិធម៍ ជៀសវាងជនជាប់ចោទត្រូវបានរួចខ្លួនដោយសារការសូកប៉ាន់ ឬដោយអន្តរាគមន៍ដោយប្រការណាមួយជាចំពោះការអនុវត្តច្បាប់របស់តុលា ដែលបង្ករឲ្យមានព្យសនកម្មដល់សង្គម និងការធ្លាក់ចុះប្រព័ន្ធយុត្តិធម៌ ពលរដ្ឋលែងទុកចិត្តលើវិស័យុត្តិធម៌ ដែលផ្ទុយពីគោលនយោបាយចតុកោនរបស់រាជរដ្ឋាភិបាល សង្ឃឹមតុលាការនឹងអនុវត្ត ច្បាប់ផ្តន្ទាទោសជនជាប់ចោទខាងលើតាមច្បាប់កំណត់៕

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |