ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីបំផុតលោក គីម ជុងអ៊ុន បង្ហាញមុខជាសាធារណៈ, នេះបើតាមសារព័ត៌មានរដ្ឋផ្លូវការកូរ៉េខាងជើងផ្សព្វផ្សាយ

ទីបំផុតលោក គីម ជុងអ៊ុន បង្ហាញមុខជាសាធារណៈ, នេះបើតាមសារព័ត៌មានរដ្ឋផ្លូវការកូរ៉េខាងជើងផ្សព្វផ្សាយ

(កូរ៉េខាងជើង)៖ នៅទីបំផុតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈលើកដំបូង បន្ទាប់ពីបាត់មុខអស់រយៈពេលប្រមាណ២០ថ្ងៃ នេះបើយោងតាមសារព័ត៌មានរដ្ឋផ្លូវការរបស់កូរ៉េខាងជើង KCNA ចេញផ្សាយនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។

លោក គីម ជុងអ៊ុន ត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែង ហើយប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះបានទះដៃអបអរសាទរយ៉ាងខ្លាំង នៅពេលលោក គីម ជុងអ៊ុន បង្ហាញខ្លួន។

សេចក្តីរាយការណ៍ពី KCNA បានឲ្យដឹងយ៉ាងដូច្នេះថា «អ្នកចូលរួមទាំងអស់បាននាំគ្នាទះដៃ និងស្រែកហ៊ោយ៉ាងកងរំពង ដើម្បីបង្ហាញនូវការស្វាគមន៍យ៉ាងខ្ពង់ខ្ពស់បំផុត ទៅដល់មេដឹកនាំកំពូល ដែលបាននាំមកនូវការផ្លាស់ប្តូរថ្មីមួយ»។

រោងចក្រដែលលោក គីម ជុងអ៊ុន បានចូលរួមបើកសម្ពោធខាងលើនេះ គឺជារោងចក្រផលិតជីឈ្មោះ សូជុន (Sunchon Phosphatic Fertilizer)។ កម្មវិធីទាំងមូលត្រូវបានប្រារព្ធឡើងនៅចំថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិ ខណៈមនុស្សម្នាទូទាំងពិភពលោក ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។

គួរបញ្ជាក់ថា នៅអំឡុងពិធីបើកសម្ពោធខាងលើនេះ ប្រមុខដឹកនាំ គីម ជុងអ៊ុន បានចុះទៅធ្វើការពិនិត្យដោយផ្ទាល់ នៅតាមកន្លែងសំខាន់ៗក្នុងរោងចក្រដូចជា កន្លែងកែច្នៃវត្ថុធាតុដើម, ដំណើរការផលិតជារួម និងកន្លែងវេចខ្ចប់។ ការបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រម្សិលមិញនេះ គឺជាការបិទបញ្ចប់ទាំងស្រុង នូវពាក្យចចាមអារ៉ាមអំពីអាយុជីវិត និងសុខភាពរបស់លោក ដែលពិភពលោកទាំងមូលចង់ដឹងជាខ្លាំង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |