ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គុយបាគាំទ្រការសម្រេចចិត្តនៃពលរដ្ឋអាមេរិក ក្នុងការជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងធ្វើឲ្យទំនាក់ទំនង គុយបា-អាមេរិក ប្រសើរឡើងវិញ

គុយបាគាំទ្រការសម្រេចចិត្តនៃពលរដ្ឋអាមេរិក ក្នុងការជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងធ្វើឲ្យទំនាក់ទំនង គុយបា-អាមេរិក ប្រសើរឡើងវិញ

(ឡាហាវ៉ាន់)៖ យោងតាមសារ Twitter របស់ប្រធានាធិបតីគុយប៉ាលោក មីហ្គែល ឌីយ៉ាស ខាណែល (Miguel Díaz-Canel) ដែលបានបង្ហោះនៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅទីក្រុងឡាហាវ៉ាន់) បានបង្ហាញពីគោលជំហររបស់ ប្រទេសដីកោះការីបៀនមួយនេះ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកយ៉ាងដូច្នេះថា «យើងទទួលស្គាល់ចំពោះការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីរបស់ពួកគេ។ ប្រជាជនអាមេរិកបានជ្រើសរើសគន្លងថ្មីមួយ ហើយយើងជឿជាក់លើលទ្ធភាព នៃទំនាក់ទំនងទ្វេភាគី ដែលមានលក្ខណៈស្ថាបនា និងចេះគោរពគ្នាទៅវិញទៅមក»

គួររំលឹកថា ទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិក បានស្គាល់ភាពតានតឹងនឹងគ្នាមួយកម្រិត ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០១៧។ លោក ត្រាំ បានរឹតបន្តឹងទណ្ឌកម្មលើប្រទេសគុយបាឡើងវិញ ដែលធ្លាប់ត្រូវបានបន្ធូរបន្ថយ កាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ កាលពីខែមិថុនា ឆ្នាំ ២០១៩ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានដាក់កំហិតយ៉ាងខ្លាំង ចំពោះការធ្វើដំណើរទៅកាន់ប្រទេសគុយបាម្តងរួចទៅហើយ ក្នុងគោលបំណងដើម្បីដាក់សម្ពាធបន្ថែមទៀត លើរដ្ឋាភិបាលកុម្មុយនិស្តមួយនេះ សម្រាប់ការគាំទ្ររបស់ខ្លួន ចំពោះប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Madoru)។

ទោះជាយ៉ាងណាក្រោយលោក ចូ បៃដិន ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ក្នុងអាណត្តិរបស់លោក អូប៉ាម៉ា បានផ្តួលប្រធានាធិបតីកំពុងកាន់តំណែង លោក ដូណាល់ ត្រាំ រដ្ឋបាលដឹកនាំបន្ទាប់ត្រូវបានគេមើលឃើញថា ក៏មិនសូវខុសពីជំនាន់លោក អូបាម៉ា ដឹកនាំប៉ុន្មាននោះដែរ។ ក្នុងន័យនេះទីក្រុងឡាហាវ៉ាន់មានក្តីសង្ឈឹមថា ទំនាក់ទំនងគុយបា-អាមេរិក អាចនឹងមានភាពល្អប្រសើរឡើងជាងនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |