ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ចាប់ខ្លួនមនុស្ស៤នាក់ ដកហូតថ្នាំញៀនជិតមួយគីឡូក្រាម នៅខណ្ឌមានជ័យ

ចាប់ខ្លួនមនុស្ស៤នាក់ ដកហូតថ្នាំញៀនជិតមួយគីឡូក្រាម នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ មនុស្ស៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ចាប់ខ្លួន រួមជាមួយថ្នាំញៀនជិតមួយគីឡូក្រាម ពេលកំពុងអនុវត្តការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅតាមផ្លូវសាធារណៈ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនកើតហេតុកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ក្រោយមកបុរស២នាក់ជិះម៉ូតូម៉ាក ហុងដាវ៉ៃវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BC-1241 មិនពាក់មួកសុវត្ថិភាព។ ពេលនគរបាលឃាត់ខ្លួន ក៏ឆែករកឃើញថ្នាំញៀនជាច្រើនកញ្ចប់តែម្ដង។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅសួរនាំភ្លាមនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល រួចបន្ដតែឆែកបន្ទប់ជួលស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ និងឈានដល់ការ ឃាត់ខ្លួនមនុស្ស២នាក់ទៀត ដែលជាបក្ខពួកជនសង្ស័យ។

ជនសង្ស័យទី១៖ ឈ្មោះ សខ លីន អាយុ៣៩ឆ្នាំ, ទី២៖ ឈ្មោះ ហុង បុរី ភេទស្រី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ វ៉ាន់ ធី អាយុ១៨ឆ្នាំ និងទី៤៖ ឈ្មោះ ហ៊ិន សុបិន។ កម្លាំងជំនាញដកហូតបាន រួមមាន ថ្នាំក្រាមសថ្លាសរុប២០កញ្ចប់, ជញ្ជីងអេឡិត្រូនិចចំនួនមួយ, ថង់ប្លាស្ទិចមួយចំនួន, ដែកចុងស្រួចចំនួន២, ទីបសោលេខ៨ និងទូរស័ព្ទដៃ២គ្រឿង និងម៉ូតូមួយគ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |