ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋបាលរាជធានីភ្នំពេញ នឹងស្តារបុកជញ្ជាំងបេតុងបឹងទំពន់តូច ប្រឡាយ និងជួសជុលកែលម្អស្ថានីយបូមទឹកបឹងទំពន់ ឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ នឹងស្តារបុកជញ្ជាំងបេតុងបឹងទំពន់តូច ប្រឡាយ និងជួសជុលកែលម្អស្ថានីយបូមទឹកបឹងទំពន់ ឆាប់ៗនេះ

(ភ្នំពេញ)៖ ដោយពិនិត្យឃើញស្ថានីយបូមទឹកបឹងទំពន់ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទៃអាងស្តុកទឹកបឹងទំពន់តូច និងប្រឡាយគោករាក់យ៉ាងខ្លាំង ដោយសារការចាក់ដីរំលោភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពនៃម៉ាស៊ីនបូមទឹក បុកជញ្ជាំងបេតុង (Sheet-Pie) ស្តារជម្រៅអាងស្តុកទឹក និងប្រឡាយ ដើម្បីកាត់បន្ថយ ជាអតិបរមានូវការលិចលង់តំបន់ខ្លះនៃខណ្ឌទួលគោក សែនសុខ បឹងកេងកង និងមានជ័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា មុនពេលមានជំនន់ទឹកភ្លៀង ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះអនុវត្តការងារនេះ ប៉ុន្តែមានការរារាំងពីអ្នករំលោភកាន់កាប់ ដោយអ្នកខ្លះមានបំណងប្រើអំពើហិង្សាមកលើក្រុមការងារ ធ្វើឱ្យអាក់ខានពុំអាចអនុវត្តបានឡើយ។

រដ្ឋបាលរាជធានី បានបន្តថា នាពេលកន្លងទៅថ្មីៗនេះ នៅពេលដែលរាជធានីភ្នំពេញ ទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំងនោះ ប្រសិនបើរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការមិនទាន់ពេលវេលា ក្នុងការយកឡានបូមទឹកខ្នាតធំទៅជួយបូមសង្គ្រោះ ព្រមទាំងយកបាវខ្សាច់ទៅទប់ទឹក កុំឱ្យលិចស្ថានីយបូមទឹកបឹងទំពន់ទេនោះ ម្ល៉េះទូរបញ្ជាអគ្គិសនីស្ថានីយបូមទឹកនេះត្រូវលិចលង់ បង្កឱ្យផ្ទុះឆេះលែងដំណើរការកើត នាំឱ្យតំបន់មួយចំនួន នៃរាជធានីភ្នំពេញត្រូវលិចលង់ត្រាំត្រែងជាច្រើនខែទៀតផង។ ទម្រាំរដ្ឋបាលរាជធានីភ្នំពេញ រកម៉ាស៊ីនបូមទឹកថ្មី និងជួសជុលម៉ូទ័របូមទឹកនៃស្ថានីយបូមទឹកបឹងទំពន់នេះ ដើម្បីបូមទឹកបញ្ចេញទៅបឹងជើងឯក ឱ្យបានរួចរាល់ឡើងវិញ។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាខាងលើ ប្រកបដោយចក្ខុវិស័យយូរអង្វែង សំដៅធានាបាននូវប្រសិទ្ធភាពនៃប្រព័ន្ធ រំដោះទឹក កាត់បន្ថយការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងដំណើរការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចបានជម្រាបជូនខាងលើ ក្នុងពេលខាងមុខនេះដ៏ខ្លី។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អខាងលើឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |