ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងយុត្តិធម៌ ស្នើសុំបន្ធូរបន្ថយ និងលេីកលែងទោសទណ្ឌិតសរុប ៦៩៥ នាក់ ក្នុងឱកាស ពិធីបុណ្យអុំទូក

ក្រសួងយុត្តិធម៌ ស្នើសុំបន្ធូរបន្ថយ និងលេីកលែងទោសទណ្ឌិតសរុប ៦៩៥ នាក់ ក្នុងឱកាស ពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានសម្រេចស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥ នា ក់ (ស្រី ៦៥ នាក់) ក្នុង ឱកា ស ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០នេះ។ នេះបេីតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់។

ការស្នេីនេះ បានធ្វេីឡេីងបន្ទាប់ពី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ រ បន្ថយទោស និងលើកលែងទោសក្នុង ឱកា ស ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០ ។

បេីតាម លោក គឹម សន្តិភាព , គណៈកម្មការថ្នាក់ជាតិបានទទួល សំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន២៤ និងមណ្ឌលអប់រំកែប្រែទាំង០៤ ដែល ស្នើសុំ ផ្តល់ការអនុគ្រោះទោសដល់ ទណ្ឌិតសរុបចំនួន ១០៨៦ នា ក់ (ស្រី ៧៦ នាក់) រួមមាន៖
• ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៩ នាក់ (ស្រី ០០នាក់)
• ស្នើសុំលើកលែងទោស ចំនួន ៣៥៤ នាក់ (ស្រី២២នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ១៣៤ នាក់ (ស្រី០៩ នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ១៣៨ នាក់ (ស្រី ០៧នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៥១ នាក់ (ស្រី ៣៨ នាក់) ។

លោកបញ្ជាក់ថា ជាលទ្ធភាព នៃកិច្ចប្រជុំកិច្ចរបស់ គណៈ កម្មការថ្នាក់ជាតិ បានសម្រេចគោរពស្នើសុំទៅ សម្តេចនាយករដ្ឋមន្ត្រីដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥ នា ក់ (ស្រី ៦៥ នាក់) រួមមាន៖

• ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំចំនួន០៥នាក់ (ស្រី ០០នាក់)
• ស្នើសុំលើកលែងទោស ចំនួន ១៩នាក់ (ស្រី ០៦នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២នាក់ (ស្រី ១០ នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥នាក់ (ស្រី ០៨នាក់)
• ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |