ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នៅវៀតណាម ព្យុះទីហ្វុង Molave ផ្តាច់ជីវិតមនុស្ស ៣៥នាក់ និងរាប់សិបនាក់ទៀតបាត់ខ្លួន

នៅវៀតណាម ព្យុះទីហ្វុង Molave ផ្តាច់ជីវិតមនុស្ស ៣៥នាក់ និងរាប់សិបនាក់ទៀតបាត់ខ្លួន

ហាណូយ)៖ ព្រុះទីហ្វុងម៉ូឡាវ (Molave) ដែលអាជ្ញាធរវៀតណាមបានចាត់ទុកថា ជាព្យុះដ៏អាក្រក់មិនធ្លាប់កើតមានចាប់តាំងពី ២០ឆ្នាំមក បានចាកចេញពីប្រទេសវៀតណាមវិញហើយ នៅថ្ងៃព្រសហ្បតិ៍នេះ បន្ទាប់ពីវាបានបង្កជាគ្រោះរអិលបាក់ដី និងលិចទូក ក៏ដូចជាការដាច់ចរន្តអគ្គីសនី ដែលបានប៉ះពាល់ដល់មនុស្សប្រមាណជាង ១.៧លាននាក់ ក្នុងនោះយ៉ាងហោចណាស់ ៣៥នាក់ស្លាប់ និងជាង ៥០នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន US News នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

បើតាមអាជ្ញាធរ ការយកចិត្តទុកដាក់បន្ទាន់របស់ក្រុមអ្នកជួយសង្គ្រោះនៅពេលនេះ គឺផ្តោតទៅលើភូមិចំនួន៣ ស្ថិតនៅភាគកណ្តាលនៃប្រទេស ដែលគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះទីហ្វុង Molave បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ ខណៈមនុស្សជាង ៤០នាក់ផ្សេងទៀតត្រូវបានគេសង្ស័យថា កំពុងកប់ក្នុងភក់។

ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកនេសាទចំនួន ១២នាក់ផងដែរ ដែលទូករបស់ពួកគេបានលិច កាលពីថ្ងៃពុធម្សិលមិញ នៅពេលព្យុះទីហ្វុង Molave ដែលចាប់ផ្តើមបោកបក់ មកលើដែនដីភាគកណ្តាលវៀតណាម នៅក្នុងលឿនខ្យល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃពុធម្សិលមិញ ខណៈអ្នកនេសាទ ១៤នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

ជុំវិញបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានធ្វើដំណើរទៅដល់កន្លែងកើតមានគ្រោះរអិលបាក់ដីមួយកន្លែង ដែលកងកម្លាំងយោធា កំពុងបើកប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកជនរងគ្រោះ ហើយលោកក៏បានបញ្ជាឲ្យមានការបញ្ជូនកងកម្លាំងបន្ថែមទៀតជាបន្ទាន់ ដើម្បីជួយដល់ប្រតិបត្តិការមួយនេះ។

«យើងត្រូវតែទៅដល់កន្លែងដែលកើតមានគ្រោះរអិលបាក់ដី ឲ្យបានលឿនបំផុត។ ដំបូង យើងត្រូវបញ្ជូនកងកម្លាំងយោធាបន្ថែមទៀត មុនពេលយើងអាចយកម៉ាស៊ីនធំទៅដល់ទីនោះ។ យើងត្រូវទៅដល់តំបន់នោះ តាមរយៈគ្រប់មធ្យោបាយទាំងអស់ រួមទាំងការប្រើឧទ្ធម្ភាគចក្រផងដែរ» នេះជាការបញ្ជាក់បន្ថែមរបស់លោក Trinh Dinh Dung ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋមពីរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង Molave បានបង្ខំឲ្យប្រជាជនជាង ១លាននាក់ភៀសខ្លួន, រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងផ្ទះប្រជាជនជាង ៥៦,០០០ខ្នងរងការបំផ្លាញ ឬខូចខាត។ ហើយបើតាមក្រុមមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសអាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែតំបន់ខ្លះមិនអាចរាយការណ៍ព័ត៌មានលម្អិតអំពីការខូចខាតនិងគ្រោះថ្នាក់នៅឡើយទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |