ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ

ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ

(ភ្នំពេញ)៖ គណៈកម្មាធិការចំនួន២ទៀតរបស់ក្រសួងមហាផ្ទៃ ដែលទើបបង្កើតថ្មី នឹងធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ កាមរោគ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់គោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងមួយនេះ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានណែនាំទៅដល់សមាជិក គណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំឱ្យមានយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់ ហើយត្រូវធ្វើសកម្មភាពជាពហុវិស័យ ជាប់ជាប្រចាំ ដើម្បីអនុវត្តគោនយោបាយភូមិឃុំមានសុវត្ថិភាព និងភូមិឃុំ សង្កាត់សគ្មាគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងនៅក្នុងពន្ធនាគារផងដែរ។

ថ្លែងនៅក្នុងពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកក៏បានណែនាំទៅដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ត្រូវរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការទប់ស្កាត់ ការរីករាយដាលជំងឺអេដស៍/កាមរោគ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធានាឱ្យបាននូវការអនុវត្ត ការដាក់បញ្ចូលបញ្ហាអេដស៍ ក្នុងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងបង្កើនការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាអេដស៍/កាមរោគ ឱ្យកាន់តែមានភាពទូលំទូលាយនៅតាមមូលដ្ឋាន និងតំបន់ដាច់ស្រយាល។

លោក កៅ ខុនដារ៉ា បានគូសបញ្ជាក់ថា ពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដ៍/កាមរោគ របស់ក្រសួងមហាផ្ទៃ ក្នុងពេលនេះ គឺជាការចាប់ផ្តើមថ្មីមួយនៃការពង្រីកវិសាលភាពការងារ និងពង្រឹងប្រសិទ្ធភាពការងារ ដែលពីមុនមានតែមន្ត្រីអនុវត្តច្បាប់ កងកម្លាំងនគរបាលជាតិ ជាអ្នកទទួលបន្ទុកសំខាន់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពេលនេះបន្ថែមឱ្យគ្រប់អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់កម្រិតចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមដោះស្រាយបញ្ហាគ្រឿងញៀន ជាពហុវិស័យ និងពហុជំនាញ ស្របតាមផែនការជាតិ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។

ជាមួយនេះលោក កៅ ខុនដារ៉ា បានបន្ថែមយ៉ាងដូច្នេះថា៖ «ការងារប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ដែលកន្លងមកនេះ យើងផ្តោតលើការអប់រំបង្ការ និងថែទាំតែលើកងកម្លាំងនគរបាលជាតិ តែចាប់ពីពេលនេះ គឺយើងត្រូវយកចិត្តទុកដាក់ដល់គ្រប់មន្ត្រីគ្រប់ប្រភេទដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល»

បើតាមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ បើគ្មានសាធារណជនចូលរួមទេ គឺមិនអាចទទួលជោគជ័យបានឡើយ ដូច្នេះ សាធារណជនត្រូវចូលរួមជាមួយ សមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការងារទាំងនេះទទួលបានជោគជ័យ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវសហការជាមួយអាជ្ញាធរតាមមូលដ្ឋាន ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យបានទាន់ពេលវេលា។ ហើយត្រូវចូលរួម បន្ដអប់រំកូនចៅរបស់ខ្លួនឱ្យដឹងអំពីផលប៉ះពាល់អំពីគ្រឿងញៀន និងយល់ដឹងអំពីការឆ្លងមេរោគអេដស៍ ក្នុងករណីមានកូនប្រើប្រាស់គ្រឿងញៀន ត្រូវយកគាត់ទៅកន្លែងព្យាបាល កុំឱ្យគាត់ប្រើប្រាស់គ្រឿងបន្ដទៀត។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាធិការ២នេះ មានសមាសភាពចូលរួមចំនួន២៧រូប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |