ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជប៉ុនកំពុងពិចារណា «អូសបន្លាយពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ន» ព្រោះការរាតត្បាតជំងឺ COVID-19 នៅតែធ្ងន់ធ្ងរ

ជប៉ុនកំពុងពិចារណា «អូសបន្លាយពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ន» ព្រោះការរាតត្បាតជំងឺ COVID-19 នៅតែធ្ងន់ធ្ងរ

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនឹងប្រឹក្សាយោបល់ ជាមួយក្រុមអ្នកជំនាញជុំវិញសេចក្តីសម្រេចថា តើគួរតែអូសបន្លាយពេលវេលា នៃការដាក់រដ្ឋក្នុងស្ថានភាពអាសន្នឲ្យហួសពីថ្ងៃទី០៦ ខែឧសភាខាងមុខនេះដែរ ឬក៏យ៉ាងណា។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

លោក អាបេ បានធ្វើការកត់សម្គាល់ខាងលើ តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធសម្សិលមិញនេះ។ នាឪកាសនោះលោកបានលើកឡើងយ៉ាងដូច្នេះថា «យើងចង់ពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញ ជុំវិញការអូសបន្លាយពេលបន្ថែមទៀត សម្រាប់ការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន»។ ក្នុងពេលជាមួយគ្នានោះ លោកក៏បានបញ្ជាក់ដែរថា ស្ថានការណ៍ជុំវិញការរីករាលជំងឺ COVID-19 នៅក្នុងប្រទេសនៅតែធ្ងន់ធ្ងរនៅឡើយ។

គួរជម្រាបថា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានប្រកាសពីភាពអាសន្នទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅនេះ ហើយនឹងត្រូវផុតកំណត់ទៅវិញនៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះ។ វិធានការនេះត្រូវបានធ្វើឡើង ដើម្បីបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យស្ថិតនៅតែក្នុងផ្ទះ និងអាជីវកម្មមួយចំនួនត្រូវបិទទ្វារ ខណៈច្បាប់ប្រទេសនេះ មិនបានអនុញ្ញាតឲ្យមានវិធានការ បិទប្រទេសដោយបង្ខំនោះទេ។

ជាមួយនឹងការខិតកាន់តែជិតមកដល់ នៃកាលបរិច្ឆេទផុតកំណត់ នៃសេចក្តីប្រកាសអាសន្នថ្នាក់ជាតិខាងលើ ដែលចំពេលចុងបញ្ចប់ថ្ងៃបុណ្យជាតិ នៃសប្តាហ៍មាសខាងមុខនេះ វាបានបង្ហាញសញ្ញាគួរឲ្យព្រួយបារម្ភកាន់តែខ្លាំង ជុំវិញការផ្ទុះឡើងសាជាថ្មី នៃជំងឺ COVID-19 នៅក្នុងសហគមន៍។ នៅថ្ងៃពុធនេះ ជប៉ុនបានរកករណីឆ្លងថ្មីៗចំនួន ៧០ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសដីកោះមួយនេះកើនដល់ ១៣,៩៦៥ករណី ដោយក្នុងស្លាប់ ៤២៥នាក់ និងជាសះស្បើយចំនួន ២,៣៦៨នាក់៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |