ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រាជរដ្ឋាភិបាល បានផ្តល់សាច់ប្រាក់ជាង២៨លានដុល្លារ ដល់ពលរដ្ឋក្រីក្រីជាង ២,៥លាននាក់ ដែលប៉ះពាល់ដោយកូវីដ១៩

រាជរដ្ឋាភិបាល បានផ្តល់សាច់ប្រាក់ជាង២៨លានដុល្លារ ដល់ពលរដ្ឋក្រីក្រីជាង ២,៥លាននាក់ ដែលប៉ះពាល់ដោយកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អីតតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំបូកសរុបការផ្តល់សាច់ប្រាក់ដល់ជនរងគ្រោះទូទាំងប្រទេសកំឡុងកូវីដ១៩ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុង ពេលប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ជុំទី២ លើកទី២ ដោយមានការចូលរួមពីរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នាទីស្តីការក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ដោយមានការចូលរួមពីក្រសួងស្ថាប័ននិងដៃគូរនានាផងដែរ។

លោករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់សាច់ប្រាក់ជាង២៨លានដុល្លារ (115,430,600,000រៀល) ដល់ពលរដ្ឋក្រីក្រីជាង២លាន៥សែននាក់ ដែលប៉ះពាល់ដោយកូវីដ១៩។

លោកបានបន្ថែមថា មនុស្ស៣៤នាក់ បានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀងគិតត្រឹមម្សិលមិញ (ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០) ហើយក្នុងនោះមានជនរងគ្រោះចំនួន១៨នាក់ បានស្លាប់នៅក្នុងខេត្តបន្ទាយមានជ័យ។

លោកបន្តថា ការទទួលខុសត្រូវខ្ពស់នៅថ្នាក់ឃុំ/សង្កាត់ព្រោះការទទួលបានប័ណ្ណ តាមរយៈក្រុមការងារឃុំ/សង្កាត់ដាក់សំណើរមកក្រសួងផែនការ ទើបទទួលបានប័ណ្ណបើកប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

តំណាងធនាគារពិភពលោក លោក កង គឹមស៊ុន បានលើកឡើងថា តាមការស្រាវជ្រាវអះអាងថា៤០% នៃចំនួនពលរដ្ឋនៅមានប៉ះពាល់ពីកូវីដ១៩ និងមាន៩១% នៃពលរដ្ឋមានប័ណ្ណសមធម៌មានជំនួយសង្គម។ ក្រុមគ្រួសារដែលថាក្រីក្រជាងគេក្នុងភូមិបានទទួលជំនួយជាង៩០% ចាប់តាំងពីខែមិថុនាឆ្នាំ២០២០កន្លងមកនេះ។

តំណាងធនាគារពិភពលោក បានបន្តថា ពលរដ្ឋនៅទៅប្រជុំ/ទីក្រុងបានទទួលសាច់ប្រាក់ឧបត្ថម្ភ។ ក្នុងនោះមានចំនួន២៧% នៃអ្នកត្រូវបានទទួលសាច់ប្រាក់ថា មិនបានដឹងព័ត៌មានថាពួកគាត់ ត្រូវបានទទួលសាច់ប្រាក់។ ក្នុងនោះមាន៥៣% បានទទួលប្រាក់ឧបត្ថម្ភដែលមានប្រាក់ប្រមាណ៥៣ដុល្លារ ហើយពួកគាត់ថាយកទៅទិញសម្ភារៈនិងសងប្រាក់រំលស់។

តំណាងធនាគារពិភពលោក បានអះអាងថា មានពលរដ្ឋក្រីក្រី ប្រមាណ១២% និយាយថា ចង់សន្សំប្រាក់ឧបត្ថម្ភជាសេវាសន្សំវីង។ ចាប់ពីឆ្នាំ២០១៩ ប្រាក់ឧបត្ថម្ភបានជួយដល់គ្រួសារក្រីក្រ មានភាពប្រសើរជាងមុន។រហូតមានដល់ពីនេះមានអ្នកទទួលសាច់ប្រាក់៩០%និងមានអ្នកស្នើសុំដល់៩៧%ដែលការផ្តល់សាច់ប្រក់បានជោគជ័យខ្ពស់ប្រៀបធៀបនឹងប្រទេសដទៃ។

យោងតាមក្រសួងសង្គមកិច្ច បញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២០ខែតុលាឆ្នាំ២០២០ មាន ចំនួន៦៤ម៉ឺន២ពាន់៨៥២គ្រួសារ ស្មើប្រមាណជាង២លាន៥សែននាក់ ដោយចំណាយប្រាក់ជាង១១៥លានរៀល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |