ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បុរសតៃវ៉ាន់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋចិន និងសារភាពអំពីការលួចថតសកម្មភាព «សមយុទ្ធយោធាចិន»

បុរសតៃវ៉ាន់បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋចិន និងសារភាពអំពីការលួចថតសកម្មភាព «សមយុទ្ធយោធាចិន»

(ប៉េកាំង)៖ បុរសជនជាតិចិន-តៃវ៉ាន់ម្នាក់ឈ្មោះ លី ម៉េងជូ (Lee Meng-chu) ដែលត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន ក្រោមការចោទប្រកាន់ពីបទ បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនោះ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ចិនហើយ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ហើយជនជាប់ចោទរូបនោះសារភាពថា ខ្លួនបានលួចថតសកម្មភាពធ្វើសមយុទ្ធយោធាចិន ដោយខុសច្បាប់នៅក្នុងទីក្រុងមួយជាប់នឹងទីក្រុងហុងកុង អំឡុងការតវ៉ាមួយនៅទីនោះកាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

សាច់ញាតិរបស់លោក លី ម៉េងជូ (Lee Meng-chu) បានរាយការណ៍ពីការបាត់ខ្លួនរបស់លោក បន្ទាប់ពីបានធ្វើដំណើរចេញពីទីក្រុងហុងកុង ចូលទៅទីក្រុងហ្សិនជិន (Shenzhen) ប្រទេសចិន កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។ នាពេលនោះ ទីក្រុងហុងកុងបានកើតមានបាតុកម្មជាច្រើនខែ ដើម្បីប្រឆាំងនឹងច្បាប់ដែលអនុញ្ញាតឲ្យធ្វើបត្យាប័ន ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ក្នុងអំឡុងការធ្វើបាតុកម្មនោះ កងទ័ពចិនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅពហុកីឡាដ្ឋានមួយកន្លែងក្នុងទីក្រុងហ្សិនជិន ដើម្បីពង្រឹងការហ្វឹកហាត់ជាមួយរថពាសដែក។ ការរហ្វឹកហាក់នេះបានបង្កឲ្យមានការសង្ស័យថា ប្រទេសចិនគ្រោងនឹងដាក់ពង្រាយកងទ័ពអន្តរាគមន៍ ដើម្បីគ្រប់គ្រងភាពចលាចលនៅទីក្រុងហុងកុង។

គួរបញ្ជាក់ថា លោក Lee បានសារភាពតាមទូរទស្សន៍រដ្ឋចិន CCTV កាលពីល្ងាចថ្ងៃអាទិត្យយ៉ាងដូច្នេះថា «ខ្ញុំបានយកទូរស័ព្ទរបស់ខ្ញុំទៅថតសកម្មភាពទាំងនោះ… ខ្ញុំសុំទោស… ខ្ញុំបានធ្វើរឿងអាក្រក់ជាច្រើន‍‍»។ តាមសេចក្តីរាយការណ៍របស់ CCTV បានឲ្យដឹងថា លោក Lee បានធ្វើដំណើរទៅទីក្រុងហ្សិនជិនក្នុងគោលបំណងតែមួយគត់ គឺដើម្បីសង្កេតមើលសកម្មភាពរបស់កងទ័ពចិន។ លោក Lee បានថតវីដេអូសរុបចំនួន ១៦ឃ្លីប និងថតរូបសុរបចំនួន ៤៨ប៉ុស្តិ៍នៅជុំវិញពហុកីឡាដ្ឋាន បន្ទាប់មកលោកក៏បានចែករំលែកវីដេអូ និងរូបភាពមួយចំនួននៅលើអ៉ីនធើណិត។ រដ្ឋាភិបាលចិនបានចោទប្រកាន់អាជ្ញាធរ និងសកម្មជនតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះថា បានគាំទ្រដល់ក្រុមបាតុករប្រឆាំងចិន នៅក្នុងទីក្រុងហុងកុង៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |