ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ថ្នាំដែលត្រូវបានប្រើសម្រាប់ព្យាបាលលោក ត្រាំ «អាចធ្វើឲ្យអ្នកជំងឺកូវីដ-១៩ ឆាប់ជាសះស្បើយ», នេះបើតាមក្រុមហ៊ុនអាមេរិក

ថ្នាំដែលត្រូវបានប្រើសម្រាប់ព្យាបាលលោក ត្រាំ «អាចធ្វើឲ្យអ្នកជំងឺកូវីដ-១៩ ឆាប់ជាសះស្បើយ», នេះបើតាមក្រុមហ៊ុនអាមេរិក

(ឈីកាហ្គោ)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក ជីលីដ (Gilead) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ទិន្នន័យចុងក្រោយពីការប្រើថ្នាំ រ៉េមដេស៊ីវ៉ា (Remdesivir) ប្រឆាំងនឹងវីរុសកូរ៉ូណាបានបង្ហាញថា ការព្យាបាលបានពន្លឿនការជាសះស្បើយរហូតដល់ ០៥ថ្ងៃបើធៀបនឹងអ្នកជំងឺ ដែលប្រើការព្យាបាលតាមវិធីសាស្ត្រផ្លាសេបូ (placebo ជាការដាក់ថ្នាំទៅតាមស្ថានភាពជំងឺ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

ការសិក្សាចុងក្រោយបានបង្ហាញលទ្ធផលថា អ្នកជំងឺដែលប្រើប្រាស់ថ្នាំ Remdesivir ទទួលបានការជាសះស្បើយលឿនជាងអ្នកជំងឺទទួលការព្យបាលតាម placebo, នេះបើយោងតាមលទ្ធផល នៃការធ្វើតេស្តតំណាក់កាលទី ៣ (ACTT-1) ពីវិទ្យាស្ថានជាតិអាឡែកហ្ស៊ី និងជំងឺឆ្លងអាមេរិក។ ចំពោះអ្នកជំងឺប្រើប្រាស់ថ្នាំ Remdesivir ជាមធ្យមអាចជាសះស្បើយក្នុងរយៈពេល ១០ថ្ងៃ បើធៀបទៅនឹង ១៥ថ្ងៃ ចំពោះអ្នកជំងឺដែលព្យាបាលតាម placebo។ លទ្ធផលនៃការសាកល្បងខាងលើ មានការចូលរួមពីអ្នកជំងឺសរុបចំនួន ១,០៦២នាក់ និងបានចុះផ្សាយលទ្ធផលនៅក្នុង ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសថ្មី។

គួរបញ្ជាក់ថា ថ្នាំដែលអភិវឌ្ឍដោយក្រុមហ៊ុន Gilead ស្ថិតក្នុងចំណោមថ្នាំដំបូងបង្អស់ ដែលត្រូវបានគេប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺដែលមានផ្ទុក COVID-19 ហើយថ្នាំប្រភេទនេះក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលប្រធានាធិបតីសហរដ្ឋអាមរិកលោក ដូណាល់ ត្រាំ ផងដែរ។ Remdesivir បានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ចាប់តាំងពីថ្ងៃទី០១ ខែឧសភាមកម្ល៉េះ។

លទ្ធផលនៃការសិក្សាជារួមបានបង្ហាញថាថ្នាំ Remdesivir ក៏អាចកាត់បន្ថយអត្រាមរណភាពផងដែរ។ ជាក់ស្តែងនៅក្នុងការវិភាគដាច់ដោយឡែកមួយទៀត ត្រូវបានឃ្លាំមើលលើអ្នកជំងឺ ដែលទទួលបានជំនួយពីអុកស៊ីសែនបានបង្ហាញថា ថ្នាំប្រភេទនេះក៏អាចកាត់បន្ថយហានិភ័យ នៃការស្លាប់បានរហូតដល់ ៧២ភាគរយ ក្រោយការប្រើប្រាស់រយៈពេល ១៥ថ្ងៃ និង ៧០ភាគរយក្រោយ ២៩ថ្ងៃ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |