ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

អគ្គិសនីកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្រាយបំភ្លឺអំពីឧបករណ៍សន្សំសំចៃថាមពលអគ្គិសនី Energy Saving Box គឺជាការបោកប្រាស់

អគ្គិសនីកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្រាយបំភ្លឺអំពីឧបករណ៍សន្សំសំចៃថាមពលអគ្គិសនី Energy Saving Box គឺជាការបោកប្រាស់

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា នាពេលថ្មីៗនេះ មានទំព័របណ្ដាញសង្គម Facebook ឈ្មោះ Cambodia Green Energy និងទំព័របណ្ដាញសង្គម Facebook មួយចំនួនទៀត បានផ្សព្វផ្សាយអំពីឧបករណ៍អគ្គិសនីមួយ ដែលទំព័របណ្ដាញសង្គម Facebook ទាំងនោះហៅថា Energy Saving Box ឬ Electricity Saving Box និងបានធ្វើការផ្សព្វផ្សាយបោកប្រាស់ថា ឧបករណ៍នោះអាចសន្សំសំចៃថាមពល អគ្គិសនីបានដល់ទៅ ៤០% ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់អគ្គិសនីបង់ថវិកាតិចជាងមុន។

អគ្គិសនីកម្ពុជា បានបញ្ជា់ថា តាមការគាស់ពិនិត្យ ខាងក្នុងឧបករណ៍នេះ ឃើញមានតែបរិក្ខារអគ្គិសនីមួយប្រភេទ ដែលភាសាបច្ចេកទេសអគ្គិសនីគេហៅថា កុងដង់ សាទ័រ មួយគ្រាប់តូចប៉ុណ្ណោះ ដែលអាចទិញបាននៅទីផ្សារក្នុងតម្លៃប្រហែល២ដុល្លារប៉ុណ្ណោះ។ កុងដង់សាទ័រ គឺជាឧបករណ៍សម្រាប់ភ្ជាប់បន្ថយថាមពលអសកម្ម (Reactive Power) និងបន្ថយការធ្លាក់តង់ស្យុង ដែលកើតឡើងដោយសារការប្រើប្រាស់អគ្គិសនីច្រើន ប៉ុន្តែការយកកុងដង់សាទ័រមួយគ្រាប់តូចមកថា ជាការសន្សំសំចៃដូច្នេះ គឺជាការបោកប្រាស់ទាំងស្រុង។
អគ្គសនីកម្ពុជា ពន្យល់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកប្រើប្រាស់អគ្គិសនីលំនៅដ្ឋានធុនតូច និងមធ្យម ការគិតថ្លៃអគ្គិសនី គឺយកតែលើថាមពលសកម្ម (Active Power) ប៉ុណ្ណោះ មិនយកថ្លៃលើថាមពល អសកម្មឡើយ ដូច្នេះកុងដង់សាទ័រមួយគ្រាប់តូច ក្នុងឧបករណ៍ផ្សព្វផ្សាយបោកប្រាស់ខាងលើ មិនមានប្រយោជន៍ ក្នុងការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់អគ្គិសនីធុនតូច និងមធ្យមឡើយ។
ចំពោះអ្នកប្រើប្រាស់ធុនធំ និងដុំ ដែលប្រើប្រាស់អគ្គិសនីច្រើន ហើយត្រូវបង់ថ្លៃប្រើប្រាស់ថាមពលអសកម្មចំនួន ១០០រៀល ក្នុង១គីឡូវ៉ារម៉ោង (kVarh) ប្រសិនបើប្រើលើសពីការកំណត់ គេអាចដាក់កុងដង់សាទ័រ ដើម្បីបន្ថយថាមពលអសកម្ម ដែលគេប្រើក៏គេត្រូវដាក់កុងដង់សាទ័រនេះ ជាប្រភេទទូធំៗ ដែលមានកុងដង់សាទ័រធំៗដែរ មិនមែនមួយគ្រាប់តូចដូចកុងដង់សាទ័រ គេដាក់នៅក្នុងទូរទស្សន៍ ឬក្នុងម៉ាស៊ីនត្រជាក់ដូច្នេះទេ។
អគ្គិសនីកម្ពុជាពន្យល់ថា «ជារួមឧបករណ៍ដែលបានផ្សព្វផ្សាយខាងលើនេះ ពុំអាចជួយអ្វីបានទាំងអស់ដល់អ្នកប្រើប្រាស់អគ្គិសនី នៅកម្ពុជា ការផ្សព្វផ្សាយខាងលើគ្រាន់តែមានចេតនាបន្លំ និងបោកប្រាស់ កេងយកចំណេញពីការលក់ផលិតផល នេះនៅកម្ពុជាប៉ុណ្ណោះ»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |