ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ធនាគារពិភពលោកត្រូវការ «១២ពាន់លានដុល្លារ» ដើម្បីជួយប្រទេសក្រីក្រក្នុងការទិញ និងចែកចាយវ៉ាក់សាំងកូវីដ-១៩

ធនាគារពិភពលោកត្រូវការ «១២ពាន់លានដុល្លារ» ដើម្បីជួយប្រទេសក្រីក្រក្នុងការទិញ និងចែកចាយវ៉ាក់សាំងកូវីដ-១៩

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (World Bank) បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានស្នើសុំក្រុមប្រឹក្សានាយក អនុម័តកញ្ចប់ថវិកា «១២ពាន់លានដុល្លារអាមេរិក» ដើម្បីជួយប្រទេសក្រីក្រក្នុងការបញ្ជាទិញ និងចែកចាយវ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ធនាគារបានអនុវត្តកម្មវិធីឆ្លើយតបបន្ទាន់ នៅក្នុងប្រទេសចំនួន ១១១ រួចមកហើយ ដោយថវិកានោះនឹងត្រូវបានអនុម័ត សម្រាប់តែប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមតែប៉ុណ្ណោះ។ អ្នកនាំពាក្យធនាគារពិភពលោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង COVID-19 ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព គឺជាភាពជោគជ័យមួយដែលពិភពលោកទាំងមូល អាចឆ្ពោះទៅកាន់ការបើកដំណើរការឡើងវិញដោយប្រក្រតី និងសុវត្ថិភាព។ ប៉ុន្តែសេដ្ឋកិច្ចពិភពលោក នឹងមិនងើបឡើងវិញពេញលេញនោះទេ រហូតដល់មនុស្សមានអារម្មណ៍ថា ពួកគេអាចរស់នៅបាន ដោយមានការទំនាក់ទំនងក្នុងសង្គម ក៏ដូចជាការធ្វើការ និងការធ្វើដំណើរវិញបានដោយភាពជឿជាក់»

យ៉ាងណាមិញ វ៉ាក់សាំង COVID-19 មិនទាន់មានការលក់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែអគ្គនាយកធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) បានប្រាប់កាសែតបារាំង Le Figaro ថា «ដំណើរការនៃការចែកចាយវ៉ាក់សាំង គឺពិតជាស្មុគស្មាញណាស់ ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ ដែលយើងទាំងអស់គ្នាគួរតែចូលរួមជាមួយវា»។ លោក David ក៏បានមានប្រសាសន៍បន្ថែមថា «យើងចង់អោយប្រទេសក្រីក្របំផុត មានលទ្ធភាពប្រើប្រាស់វ៉ាក់សាំង COVID-19 នេះ ហើយក្នុងចំណោមប្រទេសទាំងនោះ យើងចង់អោយប្រជាជនដែលងាយរងគ្រោះបំផុត និងបុគ្គលិកសុខាភិបាល ត្រូវទទួលបានវ៉ាក់សាំងនេះផងដែរ»

គួររំលឹកថា ធនាគារពិភពលោក ក៏បានបញ្ចេញកញ្ចប់ថវិការជំនួយចំនួន ៤៥ពាន់លានដុល្លារផងដែរ កាលពីចន្លោះខែមេសា និងមិថុនា ខណៈដែលសេដ្ឋកិច្ចពិភពលោក បាននិងកំពុងចុះខ្សោយយ៉ាងខ្លាំង ចំពេលដែលមានការឆ្លងរីករាលដាលនៃ COVID-19 នេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |