ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ក្រសួងសុខាភិបាល និង KOICA ចុះហត្ថលេខាលើគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីការពារ និងឆ្លើយតបចំពោះជំងឺឆ្លង ក្នុងគម្រោងទឹកប្រាក់៨.៥លានដុល្លារ

ក្រសួងសុខាភិបាល និង KOICA ចុះហត្ថលេខាលើគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីការពារ និងឆ្លើយតបចំពោះជំងឺឆ្លង ក្នុងគម្រោងទឹកប្រាក់៨.៥លានដុល្លារ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និង KOICA ចុះហត្ថលេខាលើកកំណត់ត្រាពិភាក្សាគ្នា ស្តីពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីការពារការ ការរកឃើញ និងឆ្លើយតបចំពោះជំងឺឆ្លងនៅកម្ពុជា ក្នុងគម្រោងទឹកប្រាក់ប្រមាណ៨.៥លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដោយគ្រោងនឹងចាប់ផ្តើមពីឆ្នាំ២០២១នេះតទៅ។

សម្រាប់ថវិកាមួយចំនួនធំ នឹងផ្តល់ដោយ KOICA ជូនទៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) ដោយផ្ទាល់។ ក្រោមជំនួយ USCDC នេះ ត្រូវបានជ្រើសរើសដោយឯកតោភាគី KOICA ឲ្យធ្វើជាអ្នកផ្តល់ការជួយគាំទ្រដល់ក្រសួងសុខាភិបាល។

ពិធីនេះចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាមួយលោក RHO Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃប្រព័ន្ធតាមដានជំងឺឆ្លង មន្ទីរពិសោធន៍ ធនធានមនុស្ស និងប្រព័ន្ធឆ្លើយតបបន្ទាន់ ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបទប្បញ្ញត្តិសុខភាពអន្តរជាតិ ឆ្នាំ២០០៥។

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា ដែលមានកិច្ចសហប្រតិបតិ្តការជាមួយក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ។

លោកស្រីបន្តថា «កន្លងមកបានជួយដល់វិស័យសុខាភិបាលជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមន្ទីរពេទ្យ មានជាអាទិ៍ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកបាធាយ និងមន្ទីរពេទ្យខេត្តសៀមរាប ជាពិសេសក្នុងកាលៈទេសៈដែលយើងបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»

លោកស្រីថ្លែងបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន២៧៥ករណី ហើយមានតែ០១ករណីប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមិនមានករណីស្លាប់ដោយសារជំងឹកូវីដ១៩នោះទេ។ ដោយឡែកក្រសួងសុខាភិបាល ក៏មិនទាន់ឃើញមានការចម្លងនៃវីរុស ដ៏កាចសាហាវនេះចូលក្នុងសហគមន៍នៅឡើយដែរ។

លោកស្រីបន្តថា ការគ្រប់គ្រង និងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពគួរជាទីមោទនៈនេះ គឺបានមកដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំ និងដាក់ចេញនូវវិធានការណ៍នានា បានទាន់ពេលវេលា និងការចូលរួមយ៉ាងសស្រាក់សស្រាំ របស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ជាពិសេសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េប្រចាំនៅកម្ពុជា ដែលជានិច្ចកាលតែងបានជួយអភិវឌ្ឍ វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់មន្រ្តី និងបច្ចេកវិទ្យាសុខាភិបាល ឌីជីថល។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្តថា «ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសាធារណរដ្ឋកូរ៉េ និយាយដោយឡែកជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ ប្រចាំកម្ពុជា និងសូមឲ្យមានការពិនិត្យពិភាក្សាជាបន្តបន្ទាប់ ដើម្បីឲ្យការអនុវត្តគម្រោងនេះ អាចប្រព្រឹត្តទៅដោយរលូន»

លើសពីនោះ ក្រសួងសុខាភិបាល ក៏សំណូមពរឲ្យ KOICA ពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើគម្រោងផ្សេងៗ ជាពិសេសលើផ្នែក ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយការធ្វើទំនើបកម្មមន្ទីរពេទ្យរដ្ឋ ការពង្រឹង និងការអភិវឌ្ឍសេវាតាមបែបឌីជីថល នៅក្នុងវិស័យសុខាភិបាល នៅថ្នាក់ជាតិ ឬថ្នាក់ខេត្តជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |