ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

លោក ដូណាល់ ត្រាំ អាចនឹងត្រូវបានស៊ើបអង្កេតជុំវិញការលួចបន្លំពន្ធ, នេះបើតាមរដ្ឋអាជ្ញាអាមេរិក

លោក ដូណាល់ ត្រាំ អាចនឹងត្រូវបានស៊ើបអង្កេតជុំវិញការលួចបន្លំពន្ធ, នេះបើតាមរដ្ឋអាជ្ញាអាមេរិក

(ញូយ៉ក)៖ រដ្ឋអាជ្ញាសង្កាត់ Manhattan នៃទីក្រុងញូយ៉ក លោក Cyrus Vance បានឱ្យដឹងថាលោកអាចនឹងបើកការស៊ើបអង្កេតមួយ លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមុខជំនួញរបស់លោក ជុំវិញសំណុំរឿងសង្ស័យមានជាប់ទាក់ទងនឹងការលួចបន្លំពន្ធ។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

លោក Cyrus Vance ធ្វើការអះអាងបែបនេះនៅក្នុងឯកសារដាក់ជូនសាលាឧទ្ធរណ៍ក្នុងសង្កាត់ Manhattan ៤ថ្ងៃមុននឹងមានការពិចារណាលើសំណើរបស់លោក ត្រាំ ដែលចង់បិទខ្ទប់ការស៊ើបអង្កេតរបស់លោក Vance កាលពីខែសីហា ឆ្នាំ២០១៩ ជុំវិញពន្ធលើប្រាក់ចំណូលពីមុខជំនួញរបស់លោកត្រាំ។ សេតវិមាន មិនទាន់ ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈលោក ត្រាំ បានបដិសេធជាច្រើនលើករាល់ការចោទប្រកាន់មកលើរូបលោក។

គួរបញ្ជាក់ថា នៅក្នុងចំណោមរបាយការណ៍ជាច្រើនរបស់ការិយាល័យលោក Cyrus Vance មានរបាយការណ៍ខ្លះបានចោទប្រកាន់លោក ត្រាំថា ជារឿយៗតែងតែ ផ្ញើរបាយការណ៍អ្នកដែលឱ្យលោកខ្ចីប្រាក់ ដោយបំប៉ោងទ្រព្យសម្បត្តិរបស់លោក និងលុបចោលបំណុលអចលទ្រព្យ។ មិនតែប៉ុណ្ណោះ​ ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ លោក ត្រាំ ថែមទាំងបានចំណាយប្រាក់៤០០លានដុល្លារលើផ្ទះចំនួន៥ខ្នង, ទីលានវាយកូនហ្គោល៨កន្លែង និងរោងចក្រផលិតស្រាមួយកន្លែង បើទោះជាជាប់បំណុលរាប់ពាន់លានដុល្លារ ក៏ដោយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |