ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិនផ្ដល់អ្នកជំនាញកម្រិតអូឡាំពិក មកជួយរៀបចំពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ចិនផ្ដល់អ្នកជំនាញកម្រិតអូឡាំពិក មកជួយរៀបចំពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

(ភ្នំពេញ)៖ ដោយមានទំនាក់ទំនងល្អជាមួយនឹងកម្ពុជា រដ្ឋាភិបាលចិន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍អូឡាំពិក និងព្រឹត្តិការណ៍កីឡាធំៗជាច្រើននៅចិន ពិសេសអ្នកផលិតកម្មវិធីបើក-បិទដ៏មានឥទ្ធិពល ដើម្បីមកជួយដល់កម្ពុជា ក្នុងការត្រៀមរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការប្រកាសដំណឹងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈ២ ទី១-ពិភាក្សាពីប្រតិទិនការងារ ដែលគណៈកម្មការជំនាញនីមួយៗ ត្រូវរៀបចំឲ្យហើយ ដើម្បីត្រៀមអនុវត្តចាប់ពីឥលូវ និងនៅដើមឆ្នាំ២០២០ ។ ទី២-ជជែកពីការត្រៀមរៀបចំពិធីបើក-បិទ ដែលជាពិធីដ៏មានសារៈសំខាន់ ដើម្បីបង្ហាញពីសក្ដានុពលជាតិ ទៅលើឆាកអន្ដរជាតិ ក្នុងនោះក៏មានការចូលរួមសហការជួយពីភាគីចិនផងដែរ។

លោកថា «ពិធីបើក-បិទរបស់យើង នឹងធ្វើការជាមួយភាគីចិន ដែលរដ្ឋាភិបាលចិន និងគណៈកម្មាធិការជាតិអូឡាំពិកចិន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុនមួយ ដែលធ្លាប់រៀបចំអូឡាំពិក និងព្រឹត្តិការណ៍កីឡាធំៗ នៅ មាសាធារណរដ្ឋប្រជានិតចិន ពិសេសយើងបានអ្នកផលិតកម្មវិធីបើក-បិទដ៏មានឥទ្ធិពល និងមានបទពិសោធន៍នៅចិន នឹងចូលរួមរៀបចំឲ្យកម្ពុជា ហើយជាអ្នកផលិតកម្មវិធីមួយ ដែលពិភពលោកទទួលស្គាល់ និងល្បីល្បាញនៅចិន»

លោកសង្កត់ធ្ងន់ថា «គាត់(អ្នកផលិតកម្មវិធីបើក-បិទ) មិនងាយចេញមកក្រៅប្រទេសទេ ប៉ុន្ដែសម្រាប់កម្ពុជា ខាងភាគីចិន បានផ្ដល់គាត់ឲ្យមកជួយកម្ពុជា ក្នុងការរៀបចំ ប៉ុន្ដែគាត់គ្រាន់តែមក ដើម្បីបញ្ចូលនូវបទពិសោធន៍របស់គាត់ទេ តែអ្នកធ្វើពិតប្រាកដ អ្នកដែលរៀបចំរចនាបថពិតប្រាកដ គឺកម្ពុជាយើង ពិសេសគឺពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌ខ្មែរ គឺយើងត្រូវការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់យើង»។ តាមគម្រោងអ្នកជំនាញនេះ នឹងមកកម្ពុជា ចន្លោះខែតុលា ដល់ខែធ្នូខាងមុខ។

ទន្ទឹមជាមួយគ្នា លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យការរៀបចំកម្មវិធីការងារលម្អិត ដើម្បីដាក់ឆ្លងថ្នាក់ដឹកនាំ CAMSOC ក៏ដូចជាការងារត់ភ្លើងគប់ និងពិធីផ្សេងៗ ដែលទាក់ទងជាមួយព្រះបរមរាជវាំង ដើម្បីសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការអនុញ្ញាតឲ្យពាក់ព័ន្ធជាមួយព្រះបរមរាជវាំង ឬក្រសួងការបរទេស និងស្ថានទូតកម្ពុជា តាមបណ្ដាប្រទេសអាស៊ាន ដែលត្រូវត្រៀមជួយក្នុងពិធីរត់ភ្លើងគប់ស៊ីហ្គេម ក៏ដូចជាអាជ្ញាធរគ្រប់រាជធានី-ខេត្ត ដើម្បីគាំទ្រក្នុងការរៀបចំផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |