ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហរដ្ឋអាមេរិកសម្រេច «ដកហូតទិដ្ឋាការពីជនជាតិចិនជាង ១,០០០នាក់» ដោយយោងលើហេតុផលសន្តិសុខជាតិ

សហរដ្ឋអាមេរិកសម្រេច «ដកហូតទិដ្ឋាការពីជនជាតិចិនជាង ១,០០០នាក់» ដោយយោងលើហេតុផលសន្តិសុខជាតិ

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា សហរដ្ឋអាមេរិកបានដកហូត ទិដ្ឋាការជនជាតិចិនជាង ១,០០០នាក់ស្របតាមសេចក្តីប្រកាសរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ ដើម្បីបញ្ឈប់និស្សិត និងក្រុមអ្នកស្រាវជ្រាវចិន មិនឲ្យចូលមកក្នុងទឹកដីមហាអំណាចមួយនេះ ដោយលោក ត្រាំ យល់ថាអាចនឹងបង្កហានិភ័យដល់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្រ្តីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក លោក ឆាដ វូហ្វ (Chad Wolf) បាននិយាយនៅមុននេះថា «ទីក្រុងវ៉ាស៊ីនតោនកំពុងរារាំងទិដ្ឋាការ សម្រាប់និស្សិតដែលត្រូវបញ្ចប់ការសិក្សា និងអ្នកស្រាវជ្រាវចិនដែលមានទំនាក់ទំនង ជាមួយយុទ្ធសាស្ត្រលាយឡំរបស់យោធាចិន»។ លោក Wolf ក៏បានចោទប្រកាន់ម្តងទៀត ចំពោះការអនុវត្តអាជីវកម្មដោយអយុត្តិធម៌ និងការធ្វើចារកម្មឧស្សាហកម្មដោយប្រទេសចិន រួមទាំងការប៉ុនប៉ងលួចស្រាវជ្រាវពីវីរុសកូរ៉ូណា (COVID-19) និងការរំលោភបំពានទិដ្ឋាការនិស្សិត ដើម្បីកេងចំណេញការសិក្សានៅអាមេរិកទៀតផង។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានគូសបញ្ជាក់យ៉ាងដូចច្នេះថា សកម្មភាពដកហូតទិដ្ឋាការនេះត្រូវបានធ្វើឡើង ក្រោមការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសចេញកាលពីថ្ងៃទី២៩ ខែឧសភាមកម្លេះ។ អ្នកនាំពាក្យបានបន្ថែមថា «គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងបានដកហូតទិដ្ឋការសម្រាប់ជនជាតិចិន (PRC) ជាង ១,០០០នាក់ ដែលត្រូវបានគេរកឃើញថា ជាកម្មវត្ថុនៅក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតី លេខ ១០០៤៣ ដូច្នេះហើយពួកគេមិនមានសិទ្ធិ ក្នុងការទទួលបានទិដ្ឋការទៀតឡើយ»

គួរបញ្ជាក់ សហរដ្ឋអាមេរិកបានលុបចោលទិដ្ឋាការ សម្រាប់និសិត្សចិនរាប់ពាន់នាក់ ដែលកំពុងសិក្សាមុខជំនាញដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងមួយចំនួនទៀតត្រូវបានគេជឿថា ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យចិន ដែលមានទំនាក់ទំនងជាមួយយោធា។ ជុំវិញចំណាត់ការដ៏ក្តៅគគុក និងការចោទប្រកាន់ពីសំណាក់អាមេរិកខាងលើនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មតបវិញ ពីសំណាក់រដ្ឋាភិបាលចិននៅឡើយទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |