ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ផ្ញើព្រះរាជសារជូនលោក គីម ជុងអ៊ុន អបអរសាទរខួប៧២ឆ្នាំ នៃការបង្កើតកូរ៉េខាងជើង

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ផ្ញើព្រះរាជសារជូនលោក គីម ជុងអ៊ុន អបអរសាទរខួប៧២ឆ្នាំ នៃការបង្កើតកូរ៉េខាងជើង

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ដើម្បីអបអរសាទរខួប៧២ នៃការបង្កើតកូរ៉េខាងជើង។

ក្នុងព្រះរាជសារផ្ញើជូនប្រធានាធិបតីកូរ៉េខាងជើង ដែលទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ បានសម្តែងព្រះរាជហឫទ័យអបអរសាទរ ចំពោះជោគជ័យរបស់រដ្ឋកូរ៉េខាងជើង ក្នុងការកសាងប្រទេសនាំមកនូវសុខសុភមង្គល និងសុខសន្តិភាព។

ក្នុងព្រះរាជសារដែលប្រែសម្រួលក្រៅផ្លូវការដោយអង្គភាពព័ត៌មាន Fresh News ព្រះមហាក្សត្រខ្មែរ បានមានព្រះបន្ទូលយ៉ាងដូច្នេះ «ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ខ្ញុំសូមសម្ដែងនូវការអបអរយ៉ាងកក់ក្ដៅ រួមទាំងការជូនពរនូវជោគជ័យ និងសុភមង្គលពីខ្ញុំ ចំពោះឯកឧត្តម។ សម្រាប់ប្រជាជនកូរ៉េ ដែលជាមិត្ត ខ្ញុំសូមជូនពរឱ្យជួបតែសន្តិភាព និងភាពរុងរឿងជានិរន្ត»។

ព្រះករុណាជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលបន្ថែមថា «កិច្ចខិតខំប្រឹងប្រែង របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្រោមការដឹកនាំរបស់ឯកឧត្ដម បានជួយជំរុញដំណើរការនៃការស្ថាបនា ការអភិវឌ្ឍ និងសុខមាលភាព នៃប្រជាជនរបស់ឯកឧត្ដម»

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានរាជបន្ទូលគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងនាំមកនូវផលប្រយោជន៍ នៃទស្សនវិស័យថ្មីៗ ស្ថិតនៅក្នុងផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំង២។

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨។ ប្រទេសកូរ៉េខាងជើង មានរដ្ឋធានីព្យុងយ៉ាង មានផ្ទៃដីសរុប ១២០,៥៤០គីឡូម៉ែត្រការ៉េ និងផ្ទៃទឹក ៤.៤៨ភាគរយ និងមានប្រជាជនជាង ២៥លាននាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |