ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការតែងតាំងមេទាហានសឹករងកំពត ធ្វើឡើងឈរលើការពិនិត្យ វាយតម្លៃ និងពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ការតែងតាំងមេទាហានសឹករងកំពត ធ្វើឡើងឈរលើការពិនិត្យ វាយតម្លៃ និងពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ

លោកឧត្តមសេ​នីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹក រងកំពត ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ដោយធានាការពារបាននូវប្រៀបការពារជាតិ ការពារបូរណភាពទឹកដី ក៏ដូចជាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនជាលំដាប់របស់ តំបន់ប្រតិបត្តិការសឹករង កំពតរាប់ចាប់តាំងពីពេលបង្កើតក្នុងឆ្នាំ១៩៧៩មក ក្រោមការតស៊ូលះបង់របស់យោធិន ក៏ដូចជាមេបញ្ជាការគ្រប់ជំនាន់ ដោយសម្រេចបាននូវសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន សម្រួលដល់ការបំពេញភារកិច្ច និងជីវភាពរស់នៅរបស់កងទ័ព។

លោកឧត្តមសេនីយ៍បានបន្តថា តំបន់ប្រតិបត្តិការសឹករងកំពត ក៏បានខិតខំចូលរួមចំណែកច្រើននៅក្នុងការងារសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាយន្តការមួយនៅក្នុងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់នូវការថែទាំ និងជួយទំនុកបម្រុងដល់កម្លាំងប្រដាប់អាវុធរបស់ជាតិយើងបន្ទាប់ពីការបញ្ចប់ភារកិច្ចផ្ទេរចេញពីជួរកងកម្លាំង។ ការខិតខំបន្តជួយនេះ គឺជាការថ្លែងអំណរគុណ និងដឹងគុណចំពោះការលះបង់ពេលវេលា និងកម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិរបស់អតីតយុទ្ធជនយើង ហើយក៏ជាការផ្តល់នូវមនោសញ្ចេតនាយកចិត្តទុកដាក់, ការផ្តល់តម្លៃកិត្តិយស និងភាពកក់ក្តៅដល់ពួកគាត់។ ក្នុងកាលៈទេសៈដែលប្រទេសយើងមានសង្គ្រាម ភាគច្រើនគឺអ៊ំពូមីងអតីតយុទ្ធជននេះហើយ ដែលស្ថិតនៅក្នុងចំណោមប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក រហូតសម្រេចបានទាំងស្រុងនូវសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។

លោកបញ្ជាក់ថា «ការជ្រើសរើសមេបញ្ជាការថ្មី ដើម្បីបន្តដឹកនាំ និងកសាងអង្គភាពក្នុងរយៈកាលមួយទៅមុខទៀត មុននឹងមានការរៀបចំឱ្យមានការបន្តវេនបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ គឺជាកិច្ចការសំខាន់ណាស់ ព្រោះអង្គភាពនីមួយៗនឹងមានអត្ថិភាពនៅបន្តរហូត ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ដូច្នេះពីមួយដំណាក់កាលទៅមួយដំណាក់កាល យើងត្រូវរួមគ្នា ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពនៃការងារ ដោយរក្សាបាននូវសមិទ្ធិផលដែលមេបញ្ជាការ និងថ្នាក់ដឹកនាំមុនបានកសាងកន្លងមក ហើយត្រូវកសាងបន្ថែមបន្ត ដើម្បីរៀបចំជាមូលដ្ឋាន ទុកឱ្យនាយទាហានបន្តវេនក្រោយៗ។ អ្វីដែលសំខាន់ គឺការកសាងពង្រឹងអង្គភាពទាំងផ្នែករឹង រួមមានហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបំពាក់ និងផ្នែកទន់ រួមមានមូលធនមនុស្ស និងប្រព័ន្ធការងារ»

«ការតែងតាំងមុខតំណែងថ្មី ដែលបានធ្វើឡើងនេះ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ធ្វើយ៉ាងណាឱ្យការជ្រើសរើសនេះប្រកបដោយតម្លាភាព។ បេក្ខភាពមានច្រើន ហើយសុទ្ធតែមានគុណសម្បត្តិទាំងអស់ ដូច្នេះការជ្រើសរើសត្រូវឈរលើមូលដ្ឋានរួមផ្សំជាច្រើន ដូចជាឆន្ទៈ សមត្ថភាព លក្ខណៈសម្បត្តិជាអ្នកដឹកនាំ ភាពទទួលខុសត្រូវ អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់ ចំណេះដឹង បទពិសោធន៍ សីលធម៌ សុខភាព ភាពតស៊ូអំណត់ព្យាយាម ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព»។ នេះជាការសង្កត់ធ្ងន់របស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។

លោកបានចាត់ទុកថា ការជ្រើសរើសថ្នាក់បញ្ជាការដឹកនាំអង្គភាព បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ ដោយហេតុថា ថ្នាក់ដឹកនាំ គឺជាមជ្ឈមណ្ឌលនៃការសាមគ្គី ឯកភាពផ្ទៃក្នុង និងបំផុសចលនារួម។ ថ្នាក់ដឹកនាំ ដែលទទួលបានភារកិច្ចថ្មី ត្រូវយល់ឱ្យបានច្បាស់អំពីទំហំ និងកម្រិតនៃតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន ហើយត្រូវប្រគល់ និងបែងចែកភារកិច្ចជូនថ្នាក់ក្រោមឱ្យបានច្បាស់លាស់។ ដោយឡែក ក៏ត្រូវខិតខំបំពេញការងារឱ្យបានទ្វេរដង ដោយត្រូវមានគំនិតផ្តួចផ្តើម ចេះគិតគូរច្នៃប្រឌិតថ្មីៗ ដើម្បីសម្រេចភារកិច្ច នៅក្នុងដែនកម្រិតសមស្របណាមួយ បន្ថែមលើអ្វីដែលមាននៅក្នុងបទបញ្ជា ឬផែនការ ដើម្បីឱ្យការអនុវត្តបទបញ្ជា ឬផែនការ អាចសម្រេចបានតាមគោលដៅ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយពេលខ្លះ ក៏អាចមានលទ្ធផលល្អលើសពីការរំពឹងទុកក្នុងផែនការផងដែរ។

ជាថ្មីម្តងទៀត មេបញ្ជាការកងទ័ពជើងគោករូបនេះ បានរម្លឹកថា ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងស្មារតីនេះ ដោយឈរលើសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់កងកម្លាំងប្រដាប់អាវុធជាតិយើង សូមគ្រប់បណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជាជនរបស់យើង។

តាមសម្រេចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ដោយបានសម្រេចតែងតាំងលោកវរសេនីយ៍ឯក ហុក ចន្តា ពីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពត ទៅជាមេបញ្ជាការជំនួសលោកឧត្តមសេនីយ៍ទោ យឹន ប៊ុនធឿន ដែលត្រូវតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៣៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |