ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គ.ជ.ប បន្តចុះពង្រឹងសេនាធិការថ្នាក់ខេត្តរបស់ខ្លួនចំនួន៦ទៀត ដេីម្បីធ្វេីឲ្យដំណេីរការបោះឆ្នោតកាន់តែល្អប្រសើរ

គ.ជ.ប បន្តចុះពង្រឹងសេនាធិការថ្នាក់ខេត្តរបស់ខ្លួនចំនួន៦ទៀត ដេីម្បីធ្វេីឲ្យដំណេីរការបោះឆ្នោតកាន់តែល្អប្រសើរ

(កំពង់ស្ពឺ)៖ បន្ទាប់ពីបានចុះពង្រឹងការងារដោយផ្ទាល់នៅតាមលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) កាលពីខែកក្កដា និងខែសីហា កន្លងទៅនេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបន្តចុះពង្រឹងកោសិកានៃការបោះឆ្នោតថ្នាក់មូលដ្ឋាននៅខេត្តចំនួន៦ទៀត ចាប់ពីថ្ងៃទី០៣-០៧ ខែកញ្ញា ឆ្នាំ២០២០។

បេីតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ខេត្តទាំងនោះរួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។ ខេត្តដំបូងនៃយុទ្ធនាការចុះតាមបណ្ដាខេត្តជាលើកទីបី របស់ប្រធាន គ.ជ.ប នៅពេលនេះ គឺផ្ដើមចេញពីខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីសំណេះសំណាលនៅអគារលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តកំពង់ស្ពឺលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានឡើងថ្លែងថា នៅក្នុងខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង សរុបចំនួន ៥៦៦,៩៦៩នាក់ និងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ មានចំនួន ៥២៣,៣៣៣នាក់ និងប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានចំនួន ២០,០២៩នាក់។

ទន្ទឹមនឹងនោះ លោក ស៊ិក ប៊ុនហុក បានលេីកឡេីងពីភាពចាំបាច់ដែលត្រូវធ្វើកំណែទម្រង់ថា ដើម្បីឱ្យការបោះឆ្នោតកាន់តែទទួលយកបានទំនុកចិត្តខ្លាំងពីមហាជន គ.ជ.ប គ្រោងធ្វើតាមប្រព័ន្ធអេឡិចត្រូនិកនូវ៖

* ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រោះបទពិសោធន៍កន្លងមកមានបេក្ខជនខ្លះឈរឈ្មោះស្ទួនទៅឲ្យ ២ ឬ ៣ គណបក្សនយោបាយ។

* ការប្រកាសលទ្ធផលនៃការបោះឆ្នោតដែលរួមមាន៖ការទទួល និងការបញ្ជូនលទ្ធផលបោះឆ្នោត , ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោ ត, ការបែងចែកអាសនៈ និងការស្រង់បេក្ខជនជាប់ឆ្នោត។

លោក ស៉ិក ប៊ុនហុក បានណែនាំដល់មន្ត្រីបោះឆ្នោតនៅ ល.ខ.ប កំពង់ស្ពឺ ឱ្យចូលរួមការងារបោះឆ្នោតឲ្យបានសស្រាក់សស្រាំ ដោយមិនប្រកាន់បក្ខពួក ធ្វើការឱ្យមានយុត្តិធម៌ ទេីបមហាជនគេមិនអាចចាប់កំហុសបាន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន ស្ដីពីការកែទម្រង់ការបោះឆ្នោត គឺការធ្វើឱ្យកាន់តែល្អប្រសើរដល់ដំណើរការបោះឆ្នោត ដែលចេញផ្សាយដោយ គ.ជ.ប៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |