ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យមន្ត្រីផ្ដល់សេវាសាធារណៈ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមពាក្យស្លោក «ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព»

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យមន្ត្រីផ្ដល់សេវាសាធារណៈ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមពាក្យស្លោក «ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព»

(ឧត្ដរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យមន្ត្រីក្រោមឱវាទ បន្តអនុវត្តការកែទម្រង់ស៊ីជម្រៅរបស់ក្រសួង តាមរយៈការពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទឱ្យកាន់តែប្រសើរថែមទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវពាក្យស្លោក«ធ្វើឱ្យបាន ធ្វើឱ្យឆាប់ និងធ្វើឱ្យមានតម្លាភាព» ដើម្បីផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនប្រមាណ១០០នាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលកើតចេញពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានជម្រាបពីសកម្មភាពបន្តអនុវត្តគម្រោង ក៏ដូចជាបន្តការចរចារជាមួយក្រុមហ៊ុនសាងសង់ និងដៃគូអភិវឌ្ឍន៍លើការពង្រីកនិងលើកកម្ពស់គុណភាពផ្លូវនានា ទោះបីស្ថិតក្នុងសា្ថនភាពកូវីដ-១៩ក៏ដោយ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគោលការណ៍សាងសង់ផ្លូវឱ្យបានរឹងមាំ ប្រើប្រាស់ជាប់បានយូរ ពោលគឺមិនមែនធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើង ស៊ីក្រាស ចាក់ក្រាសស៊ីស្ដើងឡើយ។ គោលការណ៍នេះត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ការបង្កើតក្រុមត្រួតពិនិត្យ ពិសេសតាមដានរាល់ការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីឱ្យក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានជាដាច់ខាត តាមលក្ខណៈ បច្ចេកទេស និងតាមកិច្ចសន្យា។

លោកក៏បានណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋទាំងអស់ដំឡើងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នៅលើទូរសព្ទស្មាតហ្វូន របស់បងប្អូន ថតរូបភាពផ្លូវជង្ហុកសំបុកមាន់ រួចផ្ញើទៅក្រុមការងារទទួលបន្ទុក ដើម្បីឱ្យក្រុមការងារបានជួសជុលទាន់ពេលវេលា ជៀសវាងការកាន់តែរីកដាលធំទៅៗ ចំណាយកាន់តែច្រើន។

លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថែរក្សាសុខភាពអនាម័យខ្លួនប្រាណ កាត់បន្ថយការជួបជុំដែល មិនចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំបង្ការ ឬទប់ស្កាត់នៅឡើយ។

លើសពីនេះទៅទៀតលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ត្រូវអនុវត្តតាមអនុសាសន៍ ១១ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាឱ្យបានខ្ជាប់ខ្ជួន ជាពិសេសកុំធ្វើជាមន្ត្រីគ្រាប់ល្ពៅឱ្យសោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |