ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ចង់កសាងកន្លែងស៊ើបការណ៍សម្ងាត់ នៅលើកោះមួយរបស់យ៉េមែន

អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ចង់កសាងកន្លែងស៊ើបការណ៍សម្ងាត់ នៅលើកោះមួយរបស់យ៉េមែន

(ម៉ូស្គូ)៖ អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម បានប្រកាសរួមគ្នាពីបំណងធ្វើកិច្ចសហប្រតិបត្តិការ សាងសង់មូលដ្ឋានប្រមូលព័ត៌មានសម្ងាត់ នៅលើកោះមួយរបស់ប្រទេសយ៉េមែន ក្រោយសម្រេចបានកិច្ចព្រមព្រៀង ផ្សាភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ ក្រោមកិច្ចសម្របសម្រួលរបស់សហរដ្ឋអាមេរិកនោះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០។

សារព័ត៌មាន Sputnik ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើទូរទស្សន៍អ៉ីរ៉ង់ PressTV។ PressTV ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មូលដ្ឋានប្រមូលព័ត៌មានសំងាត់រវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម គឺនឹងត្រូវសង់ឡើងនៅលើទីប្រជុំកោះ សូខូត្រា (Socotra) នៃប្រទេសយ៉េមែន។

ក្រុមមន្ត្រីនៃប្រទេសទាំង ២ ក៏បានធ្វើដំណើរទៅដល់ទីប្រជុំកោះ Socotra ដែរ ដើម្បីពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់មូលដ្ឋានរបស់ពួកគេ ខណៈទីតាំងចំនួន ២ ទំនងជាត្រូវបានជ្រើសរើសគឺតំបន់ ម៉ូមី (Momi) នៃភាគខាងកើតកោះ Socotra និងភាគខាងលិចនៃកោះមួយនេះ។
ចំណែកឯកម្មវត្ថុរួម នៃមូលដ្ឋានប្រមូលព័ត៌មានសំងាត់ទាំងនេះ គឺដើម្បីប្រមូលព័ត៌មាននៅទូទាំងតំបន់ឈូងសមុទ្រ រាប់ចាប់ពីតំបនច្រកសមុទ្រ បាប់ អាល់ម៉ាន់ដេប (Bab al-Mandab) និងភាគខាងត្បូងនៃប្រទេសយ៉េមែន រួមទាំងតំបន់ឈូងសមុទ្រ អ៉ីដិន (Eden) និងតំបន់អាហ្វ្រិកខាងកើតហៅថា «Horn of Africa» ផងដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |