ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសុខាភិបាល ពន្យល់ពីលទ្ធភាពដែលកម្ពុជា អាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩

ក្រសួងសុខាភិបាល ពន្យល់ពីលទ្ធភាពដែលកម្ពុជា អាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩

ភ្នំពេញ)៖ ថ្មីៗនេះពិភពលោក ទទួលបានដំណឹងរីករាយជាខ្លាំង ដោយសារមានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន២ប្រភេទ ត្រូវបានដាក់ឲ្យប្រើប្រាស់។ វ៉ាក់សាំងទាំង ២ប្រភេទ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ រួមមាន៖ CanSinoBio របស់មហាយក្សចិន និងវ៉ាក់សាំង Gamaleya Research Institute របស់រុស្សី (ថ្វីត្បិត មិនទាន់បានធ្វើ phase 3 trial នៅឡើយ)។

សម្រាប់កម្ពុជាវិញ ក្រសួងសុខាភិបាល បានបកស្រាយពន្យល់ពីលទ្ធភាព ដែលកម្ពុជាអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នេះដែរ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ហើយក្រសួងសុខាភិបាល បានគិតគូរក្នុងការស្នើសុំ ឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ ដែលហៅថា non-binding expression of interest for covid-19 vaccine to Covax facility of GAVI រួចហើយ។

ថ្លែងប្រាប់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ក្រសួងសុខាភិបាល ក៏កំពុងធ្វើការយ៉ាងជិតស្និត ជាមួយអង្គការសុខភាពពិភពលោក លើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។

សូមអានខ្លឹមសារទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន ខាងក្រោមនេះ៖

បញ្ហាវ៉ាក់សាំងនេះ កម្ពុជាកំពុងតែរង់ចាំព័ត៌មានច្បាស់លាស់ ដូចជាការបញ្ជាក់បច្ចេកទេសឲ្យបានច្បាស់លាស់ ពីអង្គការសុខភាពពិភពលោក ពីព្រោះដូចយើងដឹងហើយថា ការពិនិត្យវ៉ាក់សាំងអ្វីក៏ដោយ ត្រូវតែឆ្លងកាត់ការពិនិត្យឲ្យបានត្រឹមត្រូវ ជាពិសេសក្រសួងសុខាភិបាលកម្ពុជា តែងតែធ្វើការយ៉ាងដិតដល់បំផុត ជាមួយនឹងអង្គការសុខភាពពិភពលោក។ បច្ចុប្បន្នេះយើងមិនទាន់បានទទួលព័ត៌មានជាក់លាក់ណាមួយ ពីអង្គការសុខភាពពិភពលោក ដែលស្តីអំពីថា ឥឡូវមានវ៉ាក់សាំងនេះ វ៉ាក់សាំងនោះ ដែលគេសម្រេចថា ជាវ៉ាក់សាំងដែលអាចយកមកប្រើប្រាស់ នៅលើការផ្តល់ជូនដល់ប្រជាពលរដ្ឋយើងជាផ្លូវការនៅឡើយទេ។

ដោយឡែកសម្រាប់ព័ត៌មានដែលបានលើកឡើងថា ប្រទេសរុស្ស៉ី ក៏ដូចជាប្រទេសចិន មានវ៉ាក់សាំងនោះជាការពិតហើយ។ ប្រទេសធំៗទាំងនោះ គេកំពុងប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យការអភិវឌ្ឍវ៉ាក់សាំងនេះ ឲ្យកាន់តែមានភាពរីកចម្រើនទៅមុខឲ្យល្អ ហើយជាគោលការណ៍បច្ចេកទេស ការអភិវឌ្ឍវ៉ាក់សាំងនោះ គឺតម្រូវឲ្យមានរយៈពេលយូរ ដើម្បីឲ្យមានការវាយតម្លៃត្រឹមត្រូវ ហើយវាមានដំណាក់កាល។

អាចមានដំណាក់កាលទី១ ទី២ ទី៣ រហូតដល់វ៉ាក់សាំងខ្លះមានដល់ ៥ដំណាក់កាលក៏មានដែរ។ អញ្ចឹងសម្រាប់វ៉ាក់សាំងនៅពេលនេះ ខ្ញុំយល់ឃើញថា ជាព័ត៌មានល្អដែលរុស្ស៉ីបានប្រកាស ហើយប្រទេសចិន ក៏បានប្រកាសដែលឈានចូលទៅដល់ការសិក្សានៅក្នុងដំណាក់កាលទី៣ ឬក៏អាចក្នុងដំណាក់កាលណាមួយផ្សេងទៀត ពិសេសសម្រាប់វ៉ាក់សាំង ដែលគេកំពុងតែជំរុញនូវការបញ្ចប់ការសិក្សារបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពសុក្រឹតនៅក្នុងការប្រើប្រាស់វ៉ាក់សាំងលើមនុស្ស ដើម្បីកុំឲ្យមានបញ្ហា។

សម្រាប់កម្ពុជាយើងវិញ ក្រសួងសុខាភិបាល ក្រោមការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង គឺកម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាព អន្តរជាតិចាក់ថ្នាំបង្ការ។ អញ្ចឹងប្រសិនបើមានការដាក់ចេញផ្សព្វផ្សាយជាផ្លូវការថា វ៉ាក់សាំងអាចប្រើប្រាស់បានហើយ យើងក៏មានលទ្ធភាពទិញ ឬក៏ទទួលយកវ៉ាក់សាំងនោះបានផងដែរ។

នៅពេលសួរថា តើវ៉ាក់សាំងនេះអាចទិញមកសម្រាប់ពលរដ្ឋកម្ពុជាគ្រប់គ្នាទេ លោកស្រី ឱ វណ្ណឌីន បានឆ្លើយថា៖

មិនអាចទេ! ការផលិតវ៉ាក់សាំងជាដំបូង តែងតែមានកម្រិតក្នុងការកំណត់ចំនួន ពិសេសប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងនោះ។ អញ្ចឹងវាអាចជាជំហានៗ ហើយទន្ទឹមនោះយើងត្រូវដឹងថា ការដែលចេញវ៉ាក់សាំងនេះ ត្រូវស្ថិតនៅក្រោមការពិចារណា ឬពិភាក្សាគ្នា ព្រោះគេមានគណៈកម្មការគ្រប់គ្រងត្រឹមត្រូវ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។

ដូចយើងដឹងហើយថា អគ្គលេខាធិការអង្គការសុខភាពពិភពលោក តែងតែអំពាវនាវធ្វើយ៉ាងណា ឲ្យការបែងចែកវ៉ាក់សាំងនេះ មានសមភាពរវាងបណ្តាប្រទេសនីមួយៗ ដោយចៀសឲ្យបានភាពអាត្មានិយម ឬក៏ការប្រកាន់នូវប្រទេសនេះ ប្រទេសនោះ ប្រការយ៉ាងណាទៀត។

បន្ថែមលើនេះនៅពេលសួរថា តើកម្ពុជាអាចនឹងទិញវ៉ាក់សាំងនេះ ដើម្បីចាក់ការពារមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឬបុគ្គលិកពេទ្យជួរមុខដែរឬទេ លោកស្រីបញ្ជាក់ថា៖

ចំពោះចំណុចនេះយើងមិនទាន់អាចនិយាយបាននៅឡើយទេ ពីព្រោះអ្វីដែលជាការសំខាន់នោះ វ៉ាក់សាំងត្រូវមានប្រសិទ្ធភាពគត់ហ្មត់សិន ឲ្យមានភាពច្បាស់លាស់ ហើយក៏ត្រូវតែមានការបញ្ជាក់ ពីអង្គការសុខភាពពិភពលោកនូវប្រសិទ្ធភាព និងការទទួលស្គាល់ផងដែរ។ ទន្ទឹមនោះ យើងនឹងធ្វើការពិភាក្សាគ្នា ហើយគិតបន្តទៀតជាមួយ អង្គការសុខភាពពិភពលោក ថាតើត្រូវធ្វើយ៉ាងណា ហើយជាពិសេស គណៈកម្មការយើងជាអ្នកទទួលខុសត្រូវ ចាក់ថ្នាំបង្ការទៅដល់កុមារាកុមារី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

បញ្ហានេះ ក្រសួងសុខាភិបាល កំពុងតែគិតគូរជាបណ្តើរៗ ដើម្បីឲ្យស្របទៅនឹងវិធានការ ក៏ដូចជាគោលការណ៍ ដែលសកលលោក ជាពិសេសគឺអង្គការសុខភាពពិភពលោកនេះឯង ដើម្បីយើងធ្វើយ៉ាងណា ឲ្យស្របទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវជាទីបំផុត។

គួររំលឹកថា ក្រៅពីវ៉ាក់សាំងរបស់ចិន និងរុស្ស៉ី ត្រូវប្រកាសដាក់ឲ្យប្រើប្រាស់នោះ ពិភពលោកមានវ៉ាក់សាំង មួយចំនួនដែលកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ រួមមាន៖

* វ៉ាក់សាំងកំពុងធ្វើ phase 3 trial ចំនួន៨ កំពុងដំណើរការក្នុងពិភពលោក។
* ជាសរុបមានវ៉ាក់សាំងជាង ១៦៥ ប្រភេទកំពុងដំណើរការសាកល្បងទាំង Pre clinical និង Clinical phase ដែលក្នុងនោះមានវ៉ាក់សាំង៣២ ប្រភេទ កំពុងសាកល្បងលើមនុស្ស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |