ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

បើលោក អាបេ លាលែងពីតំណែង តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន?

បើលោក អាបេ លាលែងពីតំណែង តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន?

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៃទីក្រុងតូក្យូ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ស្របពេល មានការព្រួយបារម្ភកាន់តែច្រើនឡើងពីលទ្ធភាពរបស់លោកក្នុងការបន្តដឹកនាំប្រទេស ដោយសារតែបញ្ហាសុខភាព និងភាពហត់នឿយនៃការដោះស្រាយវិបត្តិ COVID-19។

មកទល់នឹងពេលនេះ មន្ត្រីរដ្ឋាភិបាលជប៉ុន មិនបានបញ្ជាក់លម្អិតពីស្ថានភាពសុខភាពរបស់លោក អាបេឡើយ តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នាយករដ្ឋមន្ត្រីជប៉ុន វ័យ៦៥ឆ្នាំរូបនេះ មាន «ជំងឺរលាកពោះវៀនធំរុំារ៉ៃ»។ បើសិនជាលោក អាបេ អសមត្ថភាព នោះឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Taro Aso អាចនឹងឡើង បន្តដឹកនាំប្រទេសជាបណ្ដោះអាសន្ន ហើយបើលោក អាបេ លាលែងចេញពីតំណែងវិញ នោះលោក Aso អាចនឹងបន្តដឹកនាំ រហូតដល់មានការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាផ្លូវការ ដែលនេះក៏នឹងតម្រូវផងដែរឱ្យគណបក្សកាន់អំណាច គឺគណបក្សសេរីប្រជាធិបតេយ្យ(LDP) រើសមេដឹកនាំថ្មីរបស់ខ្លួនជំនួសលោក អាបេ មុននឹងឆ្លងកាត់ការ បោះឆ្នោតតែងតាំងជាផ្លូវការនៅក្នុងសភា។

ខាងក្រោមនេះគឺបេក្ខជនមួយចំនួន ដែលត្រូវបានគេមើលឃើញថាអាចនឹងឡើងមកដឹកនំាប្រទេសជប៉ុន ក្នុងករណីលោក អាបេ លាលែងចេញពីតំណែង៖

*លោក តារ៉ូ អាសូ (TARO ASO)

លោក តារ៉ូ អាសូ មានអាយុ៧៩ឆ្នាំ ដែលបច្ចុប្បន្នកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្ត្រី គឺជាសមាជិកស្នូលម្នាក់ នៃរដ្ឋបាលរបស់លោក អាបេ។ នៅក្នុងករណី មិនមានការឯកភាពគ្នាច្បាស់លាស់ថាតើនរណាគួរតែឡើងកាន់តំណែងជំនួសលោក អាបេ សមាជិកសភាមកពីគណបក្ស LDP អាចនឹងតែងតំាងលោក អាសូ ឱ្យកាន់តំណែង ជាមេដឹកនាំជាបណ្ដោះអាសន្ន ក្នុងករណីលោក អាបេ លាលែងពីតំណែង។

*លោក ស៊ិជីរុ អ៉ីស៊ិបា (SHIGERU ISHIBA)

អតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ិជីរុ អ៉ីស៊ិបា មានអាយុ ៦៣ឆ្នាំ គឺជាមនុស្សម្នាក់ដែលអ្នកបោះឆ្នោតមួយចំនួន ចង់ឃើញលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ប៉ុន្តែលោក មានប្រជាប្រិយភាពតិចតួច នៅក្នុងចំណោមសមាជិកសភានៃគណបក្ស LDP។ លោក អ៉ីស៊ិបា ធ្លាប់បានផ្ដួលលោក អាបេ ម្ដងដែរនៅក្នុងការបោះឆ្នោតជុំទី១ ជ្រើសរើស មេដឹកនាំគណបក្សកាលពីឆ្នាំ២០១២។

*លោក ហ្វូមីញ៉ូ គីស៊ីដា (FUMIO KISHIDA)

លោក ហ្វូមីញ៉ូ គីស៊ីដា មានអាយុ៦៣ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្រោមរដ្ឋបាលលោក អាបេ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។ លោក គីស៊ីដា ត្រូវបាន គេមើលឃើញថាជាមនុស្សដែលអាចបន្តវេនពីលោក អាបេ។ ប៉ុន្តែ ប្រជាប្រិយភាពរបស់លោកនៅមានកម្រិតនៅឡើយ តាមរយៈការស្ទង់មិតលើអ្នកបោះឆ្នោត។

*លោក តារ៉ូ កូណុ (TARO KONO)

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណុ មានអាយុ៥៦ឆ្នាំ ត្រូវបានគេស្គាល់ថាជាមនុស្សឯករាជ្យម្នាក់ ប៉ុន្តែលោកបានប្រកាន់ភ្ជាប់នូវគោលនយោបាយសំខាន់ៗមួយចំនួន របស់លោក អាបេ ក្នុងនោះរួមមានទាំងគោលជំហរដាច់ណាត់ ពាក់ព័ន្ធនឹងជម្លោះជាមួយកូរ៉េខាងត្បូង ជុំវិញប្រវត្តិសាស្រ្តសម័យសង្រ្គាម។

* លោក យូស៊ីហ៊ិដិ ស៊ូហ្គា (YOSHIHIDE SUGA)

លោក យូស៊ីហ៊ិដិ ស៊ូហ្គា មានអាយុ៧១ឆ្នាំ ជាមនុស្សស្មោះត្រង់ម្នាក់ចំពោះលោក អាបេ ចាប់តាំងពីអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក អាបេ ជួបបញ្ហាក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៧មកម្លេះ។ លោក ស៊ូហ្គា ក៏ជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកដែលជំរុញលើកទឹកចិត្តឱ្យលោក អាបេ ចូលរួមក្នុងការបោះឆ្នោតជាថ្មីនៅឆ្នាំ២០១២ផងដែរ។

បច្ចុប្បន្ន លោក ស៊ូហ្គា មានតំណែងជាប្រមុខខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន ដែលដើរតួជាអ្នកនាំពាក្យកំពូលម្នាក់របស់រដ្ឋាភិបាលលោក អាបេ។

*លោក ស៊ីនជីរ៉ូ ក័យហ្សូមី (SHINJIRO KOIZUMI)

លោក ស៊ីនជីរ៉ូ ក័យហ្សូមី មានអាយុ៣៩ឆ្នាំ បច្ចុប្បន្នគឺជារដ្ឋមន្ត្រីបរិស្ថាន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ជូនីឈិរ៉ូ គ័យហ្សូមី (Junichiro Koizumi)។ លោក ស៊ីនជីរ៉ូ ត្រូវបានគេគិតជាញឹកញាប់ថាជាអនាគតនាយករដ្ឋមន្ត្រី ប៉ុន្តែមនុស្សភាគច្រើន នៅតែយល់ថាលោកនៅក្មេងនៅឡើយ ហើយមិនតែប៉ុណ្ណោះលោកក៏ជាមនុស្ស ម្នាក់ដែលមានគំនិតអភិរក្សនិយមខ្លះដូចលោកអាបេផងដែរ ក្នុងនោះរួមមានទាំងការបង្ហាញមុខគោរពវិញ្ញាណក្ខន្ធកងទ័ពជប៉ុន នៅឯទីសក្ការៈយ៉ាស៊ូគូនី (Yasukuni)។

*លោក កាត់ស៊ូណូប៊ូ កាតុ (KATSUNOBU KATO) និងលោក យ៉ាស៊ូតូស៊ិ នីស៊ិមូរ៉ា (YASUTOSHI NISHIMURA)

លោក កាត់ស៊ូណូប៊ូ កាតុ ជារដ្ឋមន្ត្រីសុខាភិបាលជប៉ុន មានអាយុ៦៤ឆ្នាំ បានស្ថិតនៅក្រោមក្រសែភ្នែកយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាជនជប៉ុន កំឡុងការផ្ទុះឡើង ដំបូងនៃករណីឆ្លង COVID-19។ ក្រោយមកទៀត លោក យ៉ាស៊ូតូស៊ិ នីស៊ិមូរ៉ា ជារដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន មានអាយុ៥៧ឆ្នាំ ក៏ត្រូវបានប្រជាជនជប៉ុនឃ្លាំមើលមិនដាក់ភ្នែក ផងដែរ ពាក់ព័ន្ធនឹងគោលនយោបាយដោះស្រាយ COVID-19។

*លោកស្រី ស៊ិកុ ណូដា (SEIKO NODA)

លោកស្រី ស៊ិកុ ណូដា អាយុ៥៩ឆ្នាំ មិនបានលាក់បាំងពីបំណងប្រាថ្នាចង់ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនស្ត្រីដំបូងបំផុត ទេ។ លោកស្រី ជាមនុស្សម្នាក់ដែលតែងតែរិះគន់លោក អាបេ តែលោកស្រីមិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ឡើយ ក្នុងការប្រកួតប្រជែងយកតំណែងជាមេដឹកនាំគណបក្ស LDP កាលពីឆ្នាំ២០១៨៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |