ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងការបរទេសជូនដំណឹងទៅអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសខ្មែរទាំងអស់នៅបរទេស ឲ្យផ្អាកផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស មកពីប្រទេសទាំង៥ ដែលកម្ពុជាហាមចូលដើម្បីទប់ស្កាត់ កូវីដ១៩

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានជូនដំណឹងជាបន្ទាន់មួយទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ឲ្យផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសបារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលត្រូវបានរាជរដ្ឋាភិបាលដាក់បម្រាម ចូលមកប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។

ចំណាត់ការរបស់ក្រសួងការបរទេសកម្ពុជាខាងលើនេះ ដោយយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះបានផ្អាកជនបរទេសមកពីប្រទេសទាំង ៥ខាងលើ ចូលមកកម្ពុជាក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហានេះក្រសួងសូមណែនាំដល់គ្រប់ស្ថានតំណាងទាំងអស់ ត្រូវផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទ ដល់ជនបរទេសដែលមកពីប្រទេសទាំង៥ខាងលើ ចាប់ពីថ្ងៃច័ន្ទទី១៦ ខែមីនា ឆ្នាំ២០២០ រយៈពេលមួយខែសិន។ ចំពោះទិដ្ឋាការដែលបានផ្ដល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ត្រូវបង្វែរសងថ្លៃទិដ្ឋាការជូនទៅសាមីជនវិញ»។

ជាមួយគ្នានេះ ពាក់ព័ន្ធការគ្រប់គ្រងដំណើរការបំពេញការងាររបស់ស្ថានតំណាងកម្ពុជាទាំងអស់នៅបរទេស ក្រសួងការបរទេស ក៏បានប្រាប់ទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិតិ្ដយសរបស់កម្ពុជា សម្រេចឲ្យធ្វើការតាមអនឡាញ ឬនៅការិយាល័យក្នុងករណី ចាំបាច់ទៅតាមសភាពការជាក់ស្ដែង នៃការចម្លងរាលត្បាតវីរុសកូវីដ១៩ នៅតាមប្រទេសនីមួយៗ។

កាលពីព្រឹកមិញ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះចូលកម្ពុជា និងព្រលានយន្តហោះទាំង៣ ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងលើព្រលានយន្តហោះរបស់កម្ពុជាផងដែរ ចូលរួមអនុវត្តន៍ការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងទៅលើការសម្រេចរបស់ក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានចាត់ចែងឲ្យក្រុមការងារធ្វើការជាបន្ទាន់ ដើម្បីផ្សព្វផ្សាយទៅគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំង៣ ហើយយើងក៏បានជម្រាបជូនដល់ នាយកព្រលានយន្តហោះទាំង៣ និងក្រុមហ៊ុន SCA ដែលគ្រប់គ្រងលើ ព្រលានយន្តហោះនៅកម្ពុជា ដើម្បីដាក់ចូលក្នុងប្រព័ន្ធ System ចាត់វិធានការទប់ស្កាត់មិនឲ្យអ្នកដំណើរដែលមកពី៥ប្រទេស គឺអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជានោះទេ»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ ប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។

សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានថ្មី, រាយការណ៍ពិសេស, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |