ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ស្លាប់៥នាក់ និង៥នាក់ផ្សេងទៀតរបួសធ្ងន់ ក្នុងហេតុការណ៍បាក់ដងសន្ទូចសង្កត់នៅក្រុងប៉ោយប៉ែត

ស្លាប់៥នាក់ និង៥នាក់ផ្សេងទៀតរបួសធ្ងន់ ក្នុងហេតុការណ៍បាក់ដងសន្ទូចសង្កត់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាក់ដងសន្ទូច សង្កត់ប្រជាពលរដ្ឋ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៥នាក់ ក្នុងហេតុការណ៍នេះមានឈ្មោះទី១៖ ឈាន ហុង ភេទស្រី, ទី២៖ ឈ្មោះ យាយ ឡឹក ភេទស្រី, ទី៣៖ សេង មុយគា ភេទស្រី, ទី៤៖ ឈ្មោះ ចៅ លី ភេទស្រី និងទី៥៖ ឈ្មោះ ជឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំ។ ចំណែកជនរងគ្រោះទាំង៥នាក់រួមមានទី១៖ ឈ្មោះ សៅ រិទ្ធិ ភេទស្រី អាយុ៤១ឆ្នាំ របួសជើង, ទី២៖ ផល សុលីដា ៣០ឆ្នាំ បាក់ជើង, ទី៣៖ ឈ្មោះ ខាន់ ស្រីឌី ភេទស្រី និងទី៤៖ កា សុម៉ាមាន ភេទស្រី អាយុ ៣៧ឆ្នាំ របួសជើង។

សមត្ថកិច្ចបានដឹងថា នៅវេលាម៉ោងកើតហេតុខាងលើដងស្ទូចដុំបន្ទះបេតុង ប្រវែងប្រមាណ៤០ម៉ែត្រ កំពុងប្រតិបត្តិការស្ទូចបន្ទះដុំបេតុងទំហំប្រមាណ៤ម៉ែត្រ ៤ជ្រុង កម្រាស់១តឹក២ហ៊ុន ដើម្បីដាក់លើអគារកម្ពស់ប្រមាណ២០ម៉ែត្រ របស់ក្រុមហ៊ុន ដឹផាកស៊ីធី មានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្រាប់តែម៉ាស៉ីនស្ទូចបានផ្អៀង ហើយរលំបន្ទះដុំបេតុងដែលកំពុង តែស្ទូច បណ្តាលសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងអង្គុយនៅខាងមុខផ្ទះក្បែរការដ្ឋានខាងលើ បណ្តាលស្លាប់មនុស្សស្រីចំនួន៥នាក់ និងរបួសធ្ងន់ចំនួន៥នាក់។

ភ្លាមៗក្រោយពីទទួលបានព័ត៌មានភ្លាមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានចូលរួមសោកស្តាយ ចំពោះហេតុការណ៍ដែលកើតមានឡើង បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរងរបួស។ ឯកឧត្តមតក៏បានចុះដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំង ក្នុងការជួយសង្គ្រោះជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |