ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយបន្ថែម ទៅកាន់ប្រទេសលីបង់

សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយបន្ថែម ទៅកាន់ប្រទេសលីបង់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះដឹកជំនួយបន្ថែមទៀត ទៅកាន់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លា ក្នុងរដ្ឋធានីបេរូត ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ និងបន្ទាប់ពីលោកផ្ទាល់ កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថារូបលោកបានជូនដំណឹង ដល់រដ្ឋាភិបាលលីបង់ថាយន្តហោះអាមេរិកចំនួន៣គ្រឿង កំពុងធ្វើដំណើរទៅកាន់រដ្ឋធានីបេរូត ដើម្បីផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត និងឧបករណ៍សង្គ្រោះបន្ទាន់ចំបាច់ នានា។ លោក ត្រាំ បានបន្ថែមទៀតថា សហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនជាស្រេចដើម្បីជួយក្នុងការស៊ើបអង្កេតពីដើមហេតុនៃគ្រោះថ្នាក់នេះផងដែរ។

គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍មុន ហេតុការណ៍ផ្ទុះដ៏កក្រើក បានកើតឡើងក្នុងរដ្ឋធានីបេរូត (Beirut) ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោច១៥៨នាក់ បានស្លាប់ និងច្រើនជាង ៦០០០នាក់ទៀតរងរបួស ខណៈអគាររាប់សិបខ្នង ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញទាំងស្រុងដោយសារគ្រោះថ្នាក់នេះ។ អាជ្ញាធរលីបង់ បានអះអាងថា ការផ្ទុះនេះបណ្តាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ចំនួន ២.៧៥០ តោនដែលមន្ត្រីគយបានរឹបអូស កាលពីឆ្នាំ២០១៤ កន្លងទៅ ហើយបានរក្សាទុកនៅក្នុងកំពង់ផែ ដោយគ្មានការរក្សាសុវត្ថិភាព។ រហូតមកទល់នឹងពេលនេះ មានប្រទេសជាច្រើនបានផ្តល់ជំនួយ ដល់ប្រទេសលីបង់ ដើម្បីដោះស្រាយផលវិបាកក្រោយការផ្ទុះនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |