យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា
ភ្នំពេញ៖ នៅវិមាន៧មករា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ យុវជនគណបក្សថ្នាក់កណ្តាលបានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងធ្វើបាឋកថាដោយផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈប្រចាំការ ឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានផ្នែក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង
ថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកាយុវជនបក្សប្រមាណ ៣ ៥០០នាក់។
#កអក