ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា

លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា
———————————————
(ភ្នំពេញ)៖ អស់រយៈពេល ៣០ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជា មួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មាន ក្នុងពិធីសម្ពោធអគារការិយាល័យថ្មី នាំស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤នេះ។

លោកជំទាវបានគូសបញ្ជាក់ថា៖” យើងបានឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្រ្ត ជាពិសេសការប្រែប្រួលនៃសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលរហូតដល់ពេលនេះ យើងបានប្រែក្លាយប្រព័ន្ធផ្សាយទូរទស្សន៍ ពី SD មក Full-HD និងត្រៀមចូលឌីជីថល តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

យើងបានអភិវឌ្ឍន៍ការផ្សាយលើបណ្តាញសង្គមរួមមាន AMS Central, AMS TV11 តាមរយៈ Website, Facebook, Youtube, Ticktok, Telegram Channels,… ។ល។ ដែលកំពុងធ្វើឲ្យអតិថិជន គាំទ្រច្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន។ លើសពីនេះ យើងបានអភិវឌ្ឍន៍មាតិការផ្សាយជាបន្តបន្ទាប់ តាមសភាពការណ៍ និងតម្រូវការអ្នកស្តាប់ និងអ្នកទស្សនា ឈរលើទិសស្លោក«អប្សរាដើម្បីប្រជាជន»។

លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មានបានលើកឡើងឱ្យដឹងដែរថា៖ការពិតជាក់ស្តែង ថ្មីៗក្រុមហ៊ុនអប្សរាមេឌា បានសហការផ្សព្វផ្សាយ ព្រឹត្តិការណ៍ធំៗជាពិសេស កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រឹត្តិការណ៍កីឡា SEA Game លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការបោះឆ្នោតសកល និងអសកល ។ ក្រៅពីនេះ ដោយមើលឃើញថាប្រព័ន្ធឌីជីថលបាន និង កំពុងមានការជឿនលឿន និងនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS បានបង្កើតឡើងនូវប្រព័ន្ធផ្សព្វផ្សាយទំនើបតាមបែបឌីជីថលឈ្មោះថា AMS កាលពីឆ្នាំ២០២០។

លោកជំទាវបានមានប្រសាសន៍ថា”បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើង ដោយបំពាក់ជាមួយនឹងសម្ភារបច្ចេកទេសស្របតាមបរិបទ និង គោលគំនិតនុវានុវត្ត ដូចនៅតាមបណ្តាប្រទេសជឿនលឿននានា លើសកលលោក ដើម្បីបំពេញតាមតម្រូវការ រសជាតិថ្មី ដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។ AMS ក្នុងរយៈពេល៣ឆ្នាំមកនេះ បានក្លាយជាដៃគូរដ៏ចម្បង មិនអាចខ្វះបានសម្រាប់ការសហការផ្សព្វផ្សាយ ការរៀបចំ និងផលិកម្មវិធី ព្រឹត្តិការណ៍ធំៗ ជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន។ AMS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន ដ៍មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែប និងមានអត្ថប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក”។

លោកជំទាវ បានថ្លែងបញ្ជាក់ដែរថា៖សម្រាប់AMS ផ្ដោតសំខាន់លើការផលិតមាតិកា និងផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថល រួមមាន៖បណ្ដាញព័ត៌មានអប់រំ (AMS Education) ,បណ្ដាញព័ត៌មានសេដ្ឋកិច្ច (AMS Economy) ,បណ្ដាញព័ត៌មានអរិយធម៌ខ្មែរ (AMS Khmer Civilization) ,បណ្ដាញព័ត៌មានកីឡា (AMS Sports) ,បណ្ដាញព័ត៌មានកម្សាន្ត (AMS Infotainment) ,បណ្ដាញព័ត៌មានខ្លីខ្លឹមខ្លាំង (AMS One Minute)

ដើម្បីសម្រេចតាមទស្សនៈវិស័យរួម ជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានដ៍មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែបនិងមានប្រយោជន៍ សម្រាប់ប្រជាជនគ្រប់រូប AMS បានបង្កើតកម្មវិធី?ពិសេសជាច្រើនផ្សេងទៀត ដូចជា AMS Politico 360 AMS សច្ចធម៌ប្រវត្តិសាស្ត្រ និងកម្ពុជាមាតុភូមិខ្ញុំ ជាដើម។ កន្លងមកនេះដែរ យើងបានសហការជាមួយបណ្តាញទស្សន៍ឌីជីថល ទូរទស្សន៍ផ្កាយរណប ទូទស្សន៍ខ្សែកាបនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួន និងទូរទស្សន៍ក្នុងស្រុកជាច្រើនទៀត ដើម្បីពង្រីកសក្តានុពលនៃការផ្សព្វផ្សាយរបស់យើងកាន់តែធំទូលាយ។ លើសពីនេះ យើងទទួលបានការសហការផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកម្មវិធីផ្សាយជាមួយវិទ្យុនិងទូរទស្សន៍បរទេសមួយចំនួន ដូចជាវិទ្យុនិងទូរទស្សន៍មជ្ឍិមចិន តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន វិទ្យុបារាំងអន្តរជាតិ រួមទាំងស្ថាប័ន ផលិតកម្មល្បីៗ ដូចជា និងក្រុមផលិត Influencers ជាដើម។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |