ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ផ្សារទំនើបអ៉ីអន ឈប់អាប់ក្រដាសប្រាក់ដុល្លារប្រភេទ 1$, 5$ និង 10$ ដោយប្រើលុយរៀលអាប់ជំនួស ក្នុងន័យលើកស្ទួយប្រាក់រៀលខ្មែរ

ផ្សារទំនើបអ៉ីអន ឈប់អាប់ក្រដាសប្រាក់ដុល្លារប្រភេទ 1$, 5$ និង 10$ ដោយប្រើលុយរៀលអាប់ជំនួស ក្នុងន័យលើកស្ទួយប្រាក់រៀលខ្មែរ

(ភ្នំពេញ)៖ បន្ទាប់ពីផ្សារទំនើបអ៉ឺអន (AEON) បានប្រកាសពីការឈប់ទទួលអាប់ប្រាក់ដុល្លារប្រភេទតូច ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ ត្រឡប់ទៅអថិជនរបស់ខ្លួន ដោយប្តូរទៅអាប់ជាប្រាក់រៀលវិញនោះ, លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តាមរយៈ Facebook ផ្លូវការផ្ទាល់ខ្លួន លោកស្រីថា បង្ហាញការគាំទ្រនូវការសម្រេចថ្មីរបស់ផ្សារទំនើបនេះ។
ក្នុងន័យនេះបានសេចក្តីថា ក្រដាសប្រាក់ដុល្លារប្រភេទ១ដុល្លារ ៥ដុល្លារ ១០ដុល្លារ គឺផ្សារទំនើប AEON នៅតែទទួលពីអតិថិជនរបស់ខ្លួនដដែល ប៉ុន្តែបើអាប់លុយជូនអតិថិជនវិញ នូវក្រដាសប្រាក់ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ គឺផ្សារទំនើប AEON មិនអាប់ជូនជាដាច់ខាត គឺត្រូវអាប់ជាប្រាក់រៀលប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកស្រីបានមើលឃើញថា ការសម្រេចរបស់ផ្សារទំនើបរបស់ជប៉ុនមួយនេះ គឺបានជួយលើកស្ទួយនូវការប្រើប្រាស់ប្រាក់រៀលរបស់ខ្មែរ។
លោកស្រី ជា សិរី បានសរសេរលើ Facebook ដូច្នេះថា «ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់ឲ្យអាប់នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ»។
លោកស្រីបានលើកឡើងថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា «ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនិត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដងនៃទឹកប្រាក់ដែលពុំទូទាត់នោះ»។
លោកស្រីក៏បានបន្ថែមថា ជាទូទៅជប៉ុនគាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈការជួយសិក្សាស្រាវជ្រាវ ពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា តាមរយៈ JICA ការទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ ទិដ្ឋាការនៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀល ក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា។
សូមជម្រាបថា ផ្សារទំនើបអ៉ីអន បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ផ្សារទំនើបនេះ នឹងផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ ១ដុល្លារ ២ដុល្លារ ១០ដុល្លារ សម្រាប់ការអាប់ត្រឡប់ រាល់ប្រាក់អាប់នឹងត្រូវប្រើប្រាស់ ជាប្រាក់រៀលវិញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |