ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក ជា ហ៊ាន ជាប្រធានអង្គការប្រឆាំងអំពើពុករលួយ រងបណ្តឹងប្រជាពលរដ្ឋចំនួន 16 គ្រួសារ

 

តំណាងប្រជាពលរដ្ឋ 16 គ្រួសារ ដែលមានទីលំនៅនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មិនសុខចិត្ត និងលោក ជា ហ៊ាន បានដាក់ពាក្យបណ្ដឹង ប្រធានអង្គការប្រឆាំងអំពើពុករលួយ ពីបទញុះញង់ឲ្យមានជម្លោះ និងបរិហារកេរ្តិ៍ហើយនិងស្នើសុំដល់ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្គេតតអង្គការនេះដើម្បីលុបឈ្មោះអង្គការនេះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ។

-ពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សូមគោរពចូលមកដល់ ឯកឧត្តមអភិសន្ធិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក្យបណ្តឹងនោះបានគោរពជូនដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបានរៀបរាប់ថា កាលពីថ្ងៃទី 28 ខែសីហា.ឆ្នាំ 2023 អង្គការខាងលើបានសរសេរបង្ហោះលើបណ្ដាញសង្គម ហ្វេសប៊ុក  ចោទប្រកាន់ថាពួកយើងខ្ញុំ 16 គ្រួសារថាបានឈូសឆាយដីរបស់រដ្ឋនៅឃុំ ត្រពាំងជោ នោះវាមិនពិតទេ។ ផ្ទុយទៅវិញដីដែលពួកយើងខ្ញុំឈូសឆាយនិងអាស្រ័យផលនោះគឺស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានអាជ្ញាធរទទួលស្គាល់ស្របច្បាប់។
និងនៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ2023 អង្គការនេះបានលួចផ្ដល់ព័ត៌មានឲ្យបរទេសតាមរយៈវិទ្យុអាស៊ីសេរី ផ្សាយធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល និងប៉ះពាល់ដល់សិទ្ធិរស់នៅស្របច្បាប់របស់ពួកយើងខ្ញុំទាំង 16 គ្រួសារ។ម្យ៉ាងវិញទៀតពួកយើងខ្ញុំដាក់ការសង្ស័យថាអង្គការនេះមានចេតនាចង់បំផ្លាញសន្តិភាព តាមរយៈការញុះញង់ និងប្រមូលទិន្នន័យ ឲ្យបរទេស ដើម្បីទទួលបានជំនួយពីក្រៅប្រទេសបច្ចុប្បន្ននេះអង្គការបានដើរប្រមូលកម្លាំងជនអនាធិបតេយ្យចាប់យកដីអ្នកស្រុក និងឈូសឆាយដីរបស់រដ្ឋ ដើម្បីលក់បង្កឲ្យមានជម្លោះរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ អង្គការនេះបានដើរសុំភាគរយពីម្ចាស់ដីណា ដែលមានទំនាស់បើម្ចាស់ដីនោះមិនព្រមឲ្យអង្គការខាងលើនេះ នឹងធ្វើការចោទប្រកាន់ថាពួកគាត់កាន់កាប់ដីខុសច្បាប់ រួចប្ដឹងពួកគាត់តែម្ដង ហើយអង្គការក្រៅរដ្ឋាភិបាលមួយនេះមិនបានជួយសម្រាលបន្ទប់ដល់អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្តណាមួយឡើយ គឺមានតែធ្វើឲ្យអាជ្ញាធរឈឺក្បាលដោយសារអង្គការនេះ។ សូមជម្រាបថា
អង្គការ ដែលឈរ ស្លាកថា អង្គការប្រឆាំងពុករលួយ តាមអង្គការនេះជាកន្លែងដែលបានផលប្រយោជន៍ដល់ខ្លួន ហើយបានមានផលប្រយោជន៏ដល់បុគ្គលខ្លួន គឺនិវាទទាំងឡាយគឺមិនមានបញ្ហាទេ  បើទោះបីដឹងថាដីកន្លែងនោះជាដីរបស់រដ្ឋក៏ដោយ ហើយបើអត់បានផលប្រយោជន៍ដល់ខ្លួនឬអង្គការនេះតែងតែធ្វើសកម្មភាពប្ដឹង ឬធ្វើរបាយការណ៏ក្រៅប្រទេស ។ ដ្បីម្បីប្រយោជន៏អង្គការហ៊ានប្រព្រឹត្តិបទល្មើស ឈូសឆាយដីរដ្ឋដោយខ្លួនឯង ដោយតែងតែអោយប្រជាពលរដ្ឋធ្វើសកម្មភាព ដើម្បីទន្រ្តានដី ប្រជាពលរដ្ឋនៅតំបន់នោះតែងតែឃើញអង្គការនេះតាំងខ្លួនជាអ្នកទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិ តែបែរជាខ្លួនឈូសឆាយដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យទៅវិញ។
យើងខ្ញុំទាំង 16 គ្រួសារ ស្នើសុំក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតទៅលើអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បើយោងតាមច្បាប់ស្ដីពីសហគមន៍ និងអង្គការមិនមែនរាជរដ្ឋាភិបាលនៅត្រង់ជំពូកទី១ នៃមាត្រាទី៤ ។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម.ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ និងចាត់ប្រធានការជួយយើងខ្ញុំដោយក្ដីអនុគ្រោះ។
សូមឯកឧត្តមអភិសន្តិបណ្ឌិតមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ៕

ក្រោយពីប្រជាពលបានដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចរាល់ហើយប្រជាពលរដ្ឋទាំង១៦គ្រួសារ សង្ឃឹមថា នឹងទទួលបាននៅភាពយុត្តិធម្មនូវពេលឆាប់ៗខាងមុខនេះ ព្រោះពលរដ្ឋមានការព្រួយបារម្ភចំពោះអង្គការមួយនេះ តែងតែធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ពួកគាត់ និងបង្កនូវភាពវឹកវរ ធ្វើឱ្យចលាចល បង្កឲ្យប្រជាពលរដ្ឋ ឈ្លោះនិងប្រជាពលរដ្ឋ និងមិនបានជួយអ្វីដល់សង្គមជាតិឡើយ គឺមានតែធ្វើឲ្យអាជ្ញាធរឈឺក្បាលដោយសារអង្គការនេះ។ បន្ថែមពីនេះអង្គការមួយនេះថែមទាំងផ្ដល់ព័ត៌មានជាសម្ងាត់ទៅដល់វិទ្យុអាស៊ីសេរី ដែលជាវិទ្យាមួយដែលរាជរដ្ឋាភិបាលចោទប្រកាន់ដែលជាវិទ្យុប្រឆាំងរដ្ឋាភិបាលផងដែរ។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |