ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភ័ក្ត្រ

ភ្នំពេញ៖  អតិថិជនមួយនាក់ទៀតហើយដែលបានបង្ហាញឯកសារផ្ទះមួយមានប្លង់២ត្រួតគ្នាបន្ទាប់ពីគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុន ធី សុភ័ក្ត្រ   លោក ឡាងលីកូ បានឲ្យដឹងថាកាលពីអំឡុងឆ្នាំ២០២០ នាសម័យជំងឺកូវីឌ១៩ លោកបានប្រមូលប្រាក់ដែលបានសន្សំយកមកទិញផ្ទះមួយល្វែងពីក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានឈ្មោះ គង់ អៀងពៅ  ជាអ្នកទទួលប្រាក់ពីខ្ញុំ៣ដំណាក់កាល សរុប $47000 (បួនមុឺនប្រាំពីពាន់ដុល្លា) តាមរយៈកុងនាគារអេសុីលីដា ហើយក្រុមហ៊ុនត្រូវផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមកឈ្មោះខ្ញុំ ។

លោក ឡាង លីកូ  បានឲ្យដឹងទៀតថាបន្ទាប់ពីលោកទទួលបានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីលេខ ៣១៧៣/២០ ចុះថ្ងៃទី១៩ខែ វិច្ឆិកាឆ្នាំ២០២០ ផ្ទះលេខ ១៨៨A កាត់ពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានព្រំប្រទល់ខាងជើងទល់នឹង ១៨៧A ខាងត្បូងទល់នឹង១៨៩A ខាងកើតទល់ផ្លូវ ខាងលិចទល់នឹង ១៦០A
ផ្ទះទិញហើយមិនទាន់បានរស់នៅរកសុីអីស្រួលបួលផងស្រាប់តែមានប្លង់មកមួយទៀតឈ្មោះ ឈឺន សរ ជាម្ចាស់កម្មសិទ្ធហើយបានផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ៥០៤៤/១៩ ផ្ទេទៅឲ្យឈ្មោះ ចេង យោង ផ្ទះលេខ ១៨៨អា ដូចផ្ទះខ្ញុំដែរ  ដែលមានព្រំប្រទល់ខាងជើងទល់នឹង ១៨៧អា ខាងត្បូង១៨៩អា ខាងកើតទល់ផ្លូវ  ខាងលិចទល់នឹង ច្រកឌឿងហែម ។

ក្រោយលោក ឡាង លីកូ បានឃើញប្លង់ផ្ទះរបស់ខ្លួនមិនប្រកតីដែលផ្ទះមួយមានប្លង់ត្រួតសុីគ្នាបែបនេះលោកក៍បានទៅរកមេធាវីដើម្បីរៀបឯកសារដាក់ស្នើទៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយស្រាវជ្រាវស្វែងរកការពិត។

ក្រុមការងារសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅសួរលោក ចេង យោង  លោកសុំមិនឆ្លើយតបព្រោះរឿងគាត់កំពុងដំណើរការនៅតុលាការហើយ។

ក្រុមការងារសារព័ត៌មានបានទាក់ទងទៅសួរលោក គង់ អៀងពៅ ប្អូនប្រុសបង្កើតម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ        ដែលជាអ្នកទទួលប្រាក់ពីលោក ឡាង លីកូ ចំនួន $47000  (បួនមុឺនប្រាំពីពាន់ដុល្លា) លោកឆ្លើយថាមិនដឹងរឿងនឹងទេព្រោះលោកបានឈប់ពីក្រុមហ៊ុនយូរហើយ  ចំណែកលោកស្រី គង់ យ៉ាងធី ដែលជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះលោកស្រីព្យាយាមស្នើសុំមិនទាន់ឲ្យចេញផ្សាយរង់ចាំការដោះស្រាយគ្នាសិនហើយលោកស្រីព្យាយាមណាត់ក្រុមការងារសារព័ត៌មានទៅជួបដើម្បីបង្ហាញឯកសារ អង្គភាពសារព័ត៌មានក៍បានអនុញ្ញាតឲ្យលោកស្រីម្ចាស់ក្រុមហ៊ុនមកជួបនឹងបង្ហាញឯកសារនៅស្នាក់ការកណ្តាលអង្គភាពសារព័ត៌មាន KNN ដែលស្ថិតនៅខណ្ឌកំបូល ។
នៅវេលាម៉ោង០៩:១៥នាទីព្រឹកថ្ងៃអាទិត្យទី១០ខែកញ្ញាឆ្នាំ២០២៣លោកស្រី គង់ យ៉ាងធី  លោកជាសុភក្ត្រ័ លោកគង់អៀងពៅ លោកស្រីសោមណាវី មេភូមិ៦បានមកស្នាក់ការកណ្តាលអង្គភាពសារព័ត៌មាន KNN មានគ្នា៤នាក់ នឹងបង្ហាញឯកសារជូនលោក ប៉ក់ ចំរ៉ុង ហៅពូឃ្លោក ចាងហ្វាង CRNnews  មើលបាន តែហាមថត ដែលមានដីការពីតុលាការសម្រេច និរាករណ៍ ផ្ទះលេខ១៨៨អា ចោលហើយដែលមានឈ្មោះ ចេងយោង។

លោកស្រី គង់ យ៉ាងធី នៅតែទទូចស្នើសុំកុំឲ្យផ្សាយពីភាពមិនប្រកតីរបស់ក្រុមហ៊ុនលោកស្រីបន្តទៀត

តែទោះជាយ៉ាងណាខាងលោក ឡាង លីកូ មិនព្រមទេនូវតែស្នើសុំឲ្យស្ថាប័ណ្ណសារព័ត៌មានក្នុងស្រុកមេត្តាជួយចុះផ្សាយបន្តគ្នាផង​និង​ស្នើសុំឲ្យអជ្ញាធរខណ្ឌពោធិ៍សែនជ័យមេត្តាជួយដោះស្រាយទៅតាមផ្លូវច្បាប់ កុំឲ្យមានអ្នកដែលមានប្រាក់ទិញផ្ទះហើយបែរជាជួបរឿងដូចគាត់
ផ្ទះមួយមានប្លង់ត្រួតសុីគ្នារហូតដល់ទៅ២បែបនេះ។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |